អ៊ីរ៉ង់ថា គ្មានការចរចាជាមួយអាមេរិកទេ និងនៅតែបន្តវាយប្រហារទ្រព្យសម្បត្តិយោធា របស់សហរដ្ឋអាមេរិកនៅទូទាំងឈូងសមុទ្រ
បរទេស៖ អ៊ីរ៉ង់នៅតែបន្តវាយប្រហារទ្រព្យសម្បត្តិយោធា របស់សហរដ្ឋអាមេរិកនៅទូទាំងឈូងសមុទ្រ បន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់រហូតដល់ ៤០ នាក់។ ការវាយប្រហារទាំងនេះបានសម្លាប់មនុស្សម្នាក់នៅក្នុងប្រទេសបារ៉ែន ដោយអ៊ីរ៉ាក់ និងគុយវ៉ែតបានរាយការណ៍ពីការវាយឆ្មក់របស់អ៊ីរ៉ង់បន្ថែមទៀត។
យោងតាមសារព័ត៌មាន AL Jazeera ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Ali Larijani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ បានបដិសេធការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា លោកបានជំរុញជាថ្មីដើម្បីបន្តការចរចានុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន។
នៅក្នុងប្រទេសប្រទេសអារ៉ាប់រួមវិញ មានរបាយការណ៍ថា សំឡេងផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុង Abu Dhabi រដ្ឋធានីនៃប្រទេសអារ៉ាប់រួម។
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានចាប់ផ្តើម “វាយប្រហារគោលដៅបន្ថែម” របស់ក្រុមប្រដាប់អាវុធ Hezbollah រួមទាំងឃ្លាំងអាវុធ នៅក្នុងតំបន់ជាច្រើននៃប្រទេសលីបង់៕
ប្រែសម្រួលៈ ណៃ តុលា
