ព័ត៌មានជាតិ

ងោកមួយភាំងរេចង្កូតធ្លាក់ប្រឡាយ​

បាត់ដំបង​ ៖​ រថយន្តដឹកទឹកកកស្ពានដែក​ សង្ស័យងងុយដេកខ្លាំងបណ្តាលអោយរេចង្កូតធ្លាក់ប្រឡាយតែម្តង​។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង​១២​ រំលងអាធ្រាត្រឈានចូលថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០២៦​ ស្ថិតក្នុងភូមិបាឡាត់​ ឃុំនរា​ ស្រុកសង្កែ​ ខេត្តបាត់ដំបង។

បើតាមអ្នកបើកបរឈ្មោះ​ រ៉ី​ អាយុ២៨ឆ្នាំ​ បើករថយន្តម៉ាកកូរ៉េ​ ដឹកទឺកកកស្ពានដែក​ មានផ្លាកលេខ​ -3A-3178 បេីកបរពីត្បូងទៅជើង​ ក្នុងគោលបំណងទៅយកទឹកកកបន្ថែម​ មកលក់តែមកដល់កន្លែងកើតហេតុដោយស្ថានភាព​ ងងុយដេក។ ហេតុការណ៍នេះមិនមានអ្នករងរបួសទេ​ បច្ចុប្បន្ន​រងចាំរថយន្តមកស្ទូច៕

ថតដោយ ៖ សុខ វិច្ឆ័យ / បាត់ដំបង / ដើមអម្ពិល
រូបភាព៖ ដើមអម្ពិល

To Top