ព័ត៌មានអន្តរជាតិ

នូវែលសេឡង់​ នឹងដាក់ពង្រាយបុគ្គលិកកុងស៊ុល និងយន្តហោះ​ សម្រាប់ការជម្លៀសពលរដ្ឋចេញពីមជ្ឈិមបូព៌ា

វែលលីងថោន៖​ ប្រភពពីរដ្ឋាភិបាលបានឧ្យដឹងថា នូវែលសេឡង់កំពុងរៀបចំដាក់ពង្រាយបុគ្គលិកកុងស៊ុល និងយន្តហោះយោធាទៅកាន់មជ្ឈិមបូព៌ា ដើម្បីជួយជនជាតិរបស់ខ្លួន​ ដែលជាប់គាំងក្នុងអំឡុងពេលជម្លោះកាន់តែកើនឡើងនៅក្នុងតំបន់។

ជម្រើសទាំងអស់កំពុងត្រូវបានរុករក​ សម្រាប់ការជម្លៀសជនជាតិនូវែលសេឡង់ដែលជាប់គាំង នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសលោក​ Winston Peters និងរដ្ឋមន្ត្រីការពារជាតិលោក Judith Collins។

លោក Collins ត្រូវបានគេដកស្រង់សម្តីថា ជាផ្នែកមួយនៃផែនការបន្ទាន់ យន្តហោះ C-130J ចំនួនពីរគ្រឿងរបស់កងកម្លាំងការពារជាតិ និងបុគ្គលិកកុងស៊ុល​ នឹងត្រូវដាក់ពង្រាយនៅក្នុងតំបន់ ដើម្បីគាំទ្រដល់ប្រតិបត្តិការជម្លៀសដែលអាចកើតមាន នៅពេលដែលលក្ខខណ្ឌអនុញ្ញាត។

គួរបញ្ជាក់ថា​ បច្ចុប្បន្ន ជនជាតិនូវែលសេឡង់​ ប្រហែល ៣០០០នាក់ត្រូវបានចុះបញ្ជីជាមួយក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ថារស់នៅក្នុងមជ្ឈិមបូព៌ា៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top