គុយបា ជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវការរំលោភច្បាប់អន្តរជាតិ ចំពេលមានសង្គ្រាមផ្ទុះឡេីងនៅមជ្ឈិមបូព៌ា
ហាវ៉ាណា៖ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវការរំលោភច្បាប់អន្តរជាតិ ចំពេលមានការកើនឡើងនៃសង្គ្រាមប្រដាប់អាវុធនៅមជ្ឈិមបូព៌ា។
លោក Diaz-Canel បានឧ្យដឹងនៅលើបណ្ដាញសង្គម X ថា “គុយបាចូលរួមក្នុងការអំពាវនាវអន្តរជាតិ ដើម្បីបញ្ចប់ជាបន្ទាន់នូវការរំលោភច្បាប់អន្តរជាតិ ដែលបណ្តាលមកពីការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ និងលីបង់ ដែលពាក់ព័ន្ធនឹងការធ្វើឃាតនយោបាយ និងការវាយប្រហារដោយមិនរើសអើង”។
លោកបានលេីកឡេីងថា គុយបាតស៊ូមតិឱ្យគោរពអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រជាជាតិទាំងអស់នៅក្នុងតំបន់ និងជំរុញឱ្យបញ្ឈប់សកម្មភាពដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់រដ្ឋឈូងសមុទ្រ ដែលគុយបារក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយ។
លោកបន្ដថា “គុយបាផ្តល់សច្ចាប័នលើការអំពាវនាវឱ្យរក្សាគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ការសម្របសម្រួល និងការសន្ទនានៅពេលនេះ”៕
ប្រែសម្រួល ឈូក បូរ៉ា
