ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភាអាមេរិកថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងប្រេង ស្ទើរតែមួយភាគបី របស់ពិភពលោក និងទទួលបានប្រាក់ចំណេញយ៉ាងច្រើន ប្រសិនបើផ្តួលរំលំ រដ្ឋាភិបាលអ៊ីរ៉ង់បាន

បរទេស៖ សហរដ្ឋអាមេរិកនឹងគ្រប់គ្រងប្រេងស្ទើរ តែមួយភាគបីរបស់ពិភពលោក និងទទួលបានប្រាក់ចំណេញយ៉ាងច្រើន ប្រសិនបើអាមេរិក ទទួលបានជោគជ័យ ក្នុងការផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់, នេះបើយោងតាមសមាជិកព្រឹទ្ធសភាសាធារណរដ្ឋលោក Lindsey Graham បានប្រាប់ Fox News កាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ថា លោក Graham បានធ្វើអត្ថាធិប្បាយបែបនេះ ខណៈដែលតម្លៃប្រេងសកល បានកើនឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល ដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានច្រានចោល ដោយថា វាជា “តម្លៃតិចតួចណាស់ដែលត្រូវចំណាយ” សម្រាប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។

លោក Graham បានពិពណ៌នាអំពីការ ចំណាយលើការវាយប្រហារថាជា “ប្រាក់ដ៏ល្អបំផុតដែលមិនធ្លាប់មាន” ដោយអះអាងថា គោលបំណង គឺដើម្បីការពារប្រទេសពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ – ដែលអ៊ីរ៉ង់បានបដិសេធថាខ្លួនមានបំណងធ្វើ ដោយទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសន្តិភាព។

“វេណេស៊ុយអេឡា និងអ៊ីរ៉ង់មានប្រេងបម្រុង ៣១% របស់ពិភពលោក។ យើងនឹងមានភាពជាដៃគូជាមួយប្រេងបម្រុង ៣១% ដែលគេស្គាល់។ នេះគឺជាសុបិន្តអាក្រក់របស់ប្រទេសចិន។ នេះគឺជាការវិនិយោគដ៏ល្អមួយ”។

ទីក្រុងវ៉ាស៊ីនតោន ក៏បានស្វែង រកការគ្រប់គ្រងវិស័យប្រេង របស់ប្រទេសវេណេស៊ុយអេឡាផងដែរ បន្ទាប់ពីកងកុម្ម៉ង់ដូអាមេរិក បានចាប់ខ្លួនប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីដើមខែមករា។ នៅថ្ងៃសៅរ៍ លោក Trump បានទទួលស្គាល់ជាផ្លូវការ នូវប្រធានាធិបតីស្តីទី វេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ដែលបានបង្ហាញពីចេតនាក្នុងការសហការជាមួយសហរដ្ឋអាមេរិក។

To Top