ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ គំរាមសងសឹកក្នុងតំបន់ ប្រសិនបើរោងចក្រប្រេងឥន្ធនៈរបស់ខ្លួន​ ត្រូវបានវាយប្រហារម្តងទៀត

តេអេរ៉ង់៖​ ទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់​ បានជំរុញឱ្យរដ្ឋមូស្លីម នៅក្នុងតំបន់ទប់ស្កាត់ការ វាយប្រហារ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ លើរោងចក្រប្រេងឥន្ធនៈ និងថាមពលរបស់អ៊ីរ៉ង់ ដោយព្រមានថាទីក្រុងតេអេរ៉ង់​ នឹងឆ្លើយតបដោយសកម្មភាពស្រដៀងគ្នា ប្រសិនបើការវាយប្រហារនៅតែបន្ត។

អ្នកនាំពាក្យ Ebrahim Zolfaghari បានធ្វើការ កត់សម្គាល់នេះ បន្ទាប់ពីរោងចក្រស្តុកប្រេង ឥន្ធនៈជាច្រើននៅ ក្នុងទីក្រុងតេអេរ៉ង់ និងខេត្ត Alborz ដែលនៅជិតខាង ត្រូវបានវាយប្រហារ នៅក្នុងការវាយ ប្រហារ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ កាលពីយប់ថ្ងៃសៅរ៍ ដែលបណ្តាលឱ្យមានការរំខាន ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈបណ្តោះអាសន្ន និងបង្កើនការព្រួយបារម្ភអំពីសុខភាព និងបរិស្ថាន។

លោក Zolfaghari បានចោទប្រកាន់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា​ បានវាយប្រហារយ៉ាងឃោរឃៅ ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងមជ្ឈមណ្ឌលសេវាកម្មសាធារណៈរបស់អ៊ីរ៉ង់ បន្ថែមពីលើការសម្លាប់ជនស៊ីវិល។

លោកបានលេីកឡេីងថា រដ្ឋមូស្លីមនៅក្នុងតំបន់គួរតែ ព្រមានទីក្រុងវ៉ាស៊ីនតោន និងទីក្រុងយេរូសាឡឹម​ កុំឱ្យធ្វើ “សកម្មភាពកំសាក និងអមនុស្សធម៌” បែបនេះ ដើម្បីទប់ស្កាត់ការ រីករាលដាលនៃជម្លោះ។

លោកបានបន្ថែមថា «បើមិនដូច្នោះទេ សកម្មភាពស្រដៀងគ្នានេះ នឹងត្រូវបានអនុវត្តនៅក្នុងតំបន់។ ប្រសិនបើអ្នកអាចអត់ធ្មត់ នឹងតម្លៃប្រេងលើសពី ២០០ដុល្លារក្នុងមួយបារ៉ែល ចូរបន្តលេងល្បែងនេះចុះ»៕

To Top