ស្ថានអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង អញ្ជើញចូលពិភាក្សាការងារ ដល់រដ្ឋបាលខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោក ត្រាន់ ទួនអាញ អគ្គកុងស៊ុលថ្មី បានដឹកនាំគណៈប្រតិភូនៃ ស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង នៃព្រះរាជណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងជូនពរឆ្នាំថ្មី ដល់រដ្ឋបាលខេត្តពោធិ៍សាត់។


ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ បានបើក កិច្ចជំនួបឡើង ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយលោក ហេង សុភាណា និងលោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្ត្រីរដ្ឋបាលខេត្តមួយចំនួនទៀត។


អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល
