ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថាប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ នឹងបញ្ចប់ទៅក្នុងពេលឆាប់ៗនេះ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បានគូសបញ្ជាក់បែបនេះកាលពីចន្ទថា ការវាយប្រហារដោយយោធាអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់នឹងបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខនេះ។

នៅពេលត្រូវបានសួរថាតើការធ្វើការវាយប្រហារអាចបញ្ចប់នៅសប្តាហ៍នេះនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋផ្លរីដា លោក Trump បាននិយាយថាទេ។គាត់បាននិយាយថា ៖ប៉ុន្តែឆាប់ៗនេះបំផុត។

លោក Trump បានបង្ហាញនូវអ្វីដែលស្តាប់ទៅដូចជាសារផ្ទុយ ដោយប្រកាសថា គោលដៅរបស់សហរដ្ឋអាមេរិកត្រូវបានសម្រេចយ៉ាងទូលំទូលាយ ខណៈពេលដែលលោកធ្លាប់បានគាំទ្រដល់ការព្រមានពីមុនរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth ដែលថាការប្រយុទ្ធទើបតែចាប់ផ្តើមប៉ុណ្ណោះ។

លោក Trump បាននិយាយថា៖បាទ ខ្ញុំគិតថាអ្នកអាចនិយាយទាំងពីរ ។ វា​ជា​ការ​ចាប់​ផ្ដើម​នៃ​ការ​កសាង​ប្រទេស​ថ្មី។

លោក Trump បានអះអាងថា ពេលនេះអ៊ីរ៉ង់គ្មានកងទ័ពជើងទឹក គ្មានកម្លាំងទ័ពអាកាស គ្មានឧបករណ៍ប្រឆាំងយន្តហោះទេពីព្រោះ វាត្រូវបានបំផ្ទុះទាំងអស់ហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top