អាមេរិកថា ខ្លួនបានបំផ្លាញ នាវាសម្រាប់ដាក់មីនរបស់អ៊ីរ៉ង់ចំនួន ១៦ គ្រឿង ខណៈដែលអ៊ីរ៉ង់គំរាមបិទការនាំចេញប្រេងនៅឈូងសមុទ្រ
បរទេស៖ យោធាសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានបំផ្លាញនាវាអ៊ីរ៉ង់ជាច្រើនគ្រឿងនៅថ្ងៃអង្គារ ខណៈដែលសាធារណរដ្ឋអ៊ីស្លាម បានសន្យាថានឹងរារាំងការនាំចេញ ប្រេងរបស់តំបន់នេះ ហើយការព្រួយបារម្ភបានកើនឡើង អំពីការគំរាមកំហែងរបស់ប្រទេសនេះ ក្នុងការបញ្ឈប់នាវាដឹកប្រេងពីការប្រើប្រាស់ផ្លូវទឹកដែល 20% នៃប្រេងរបស់ពិភពលោកត្រូវបានដឹកជញ្ជូន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា សហរដ្ឋអាមេរិកបានបំផ្លាញនាវាសម្រាប់ដាក់មីនរបស់អ៊ីរ៉ង់ចំនួន ១៦ គ្រឿង ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយនៅក្នុងការបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មិនមានរបាយការណ៍ណាមួយ អំពីអ៊ីរ៉ង់ដែលបានដាក់មីន នៅក្នុងច្រកសមុទ្រហ័រមូសក៏ដោយ។
យោធាអាមេរិកបានចេញផ្សាយតួលេខនេះ រួមជាមួយនឹងវីដេអូដែលមិនបានចាត់ថ្នាក់នៃនាវាមួយចំនួន បន្ទាប់ពីលោក ត្រាំ បានព្រមានអ៊ីរ៉ង់ពីមុនប្រឆាំងនឹង ការដាក់មីននៅក្នុងច្រកសមុទ្រ។
ភាគីទាំងពីរបានបង្កើនវោហាសាស្ត្ររបស់ខ្លួន នៅពេលដែលសង្គ្រាមបានចូលដល់ថ្ងៃទី ១១ របស់ខ្លួន ដោយលោក ត្រាំ គំរាមវាយប្រហារអ៊ីរ៉ង់នៅ “កម្រិតដែលមិនធ្លាប់មាន ពីមុនមក” ប្រសិនបើប្រទេសនេះបរាជ័យ ក្នុងការដកមីនណាមួយដែលខ្លួន អាចបានដាក់ពង្រាយនៅ ក្នុងច្រកសមុទ្រនោះចេញភ្លាមៗ។
ប្រែសម្រួល: ណៃ តុលា
