ព័ត៌មានជាតិ

លោក ខូយ រីដា អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជម្រុញការអភិវឌ្ឍនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងឹល ស្រុកភ្នំក្រវាញ

ពោធិ៍សាត់៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានសាខាសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជំរុញការអភិវឌ្ឍ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ។

សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់មានអតីតយុទ្ធជន និងនិវត្តន៍ជន ចំនួន៥,៦១៦នាក់ ក្នុងនោះបានចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ចំនួន៤,៧១១នាក់ រួមមានជនពិការ ចំនួន១៦៥១នាក់, ជនបាត់បង់សមត្ថភាពការងារ ចំនួន៥៥នាក់, គ្រួសារជនពលី ចំនួន១,៨២៥នាក់ និងគ្រួសារមរណភាព ចំនួន៤៦៧នាក់។

ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២៥ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់ផ្ទះជូន បានចំនួន១,២៣៣ខ្នង ក្នុងនោះជំហានទី១ កាលពីឆ្នាំ២០២២ ចំនួន៦២៨គ្រួសារ និងជំហានទី២ ចំនួន៣០០ខ្នង ក្នុងនោះបានមកចាប់ឆ្នោត កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦កន្លងទៅ ចំនួន២៥៣ខ្នង ស្មើនឹង២៥៣គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានផ្ទះមួយខ្នង ប្រវែង៧ម៉ែត្រx៥ម៉ែត្រ បន្ថែមបន្ទប់ទឹក និងផ្ទះបាយផងដែរ៕

ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top