ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជេីញទទួលជួបសម្ដែងការគួរសម ជាមួយប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត បានអញ្ជេីញទទួលជួបសម្ដែងការគួរសម ជាមួយប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលដឹកនាំដោយ លោកឧកញ៉ា ឡាយ គីមសួរ អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីពិភាក្សាការងារ និងរាយការណ៍អំពីវឌ្ឍនភាពនៃ “សៀវភៅមគ្គុទេសក៍វិនិយោគខេត្ដពោធិ៍សាត់” របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្ដពោធិ៍សាត់។

អត្ថបទនេះ÷រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល

To Top