ពិធីប្រកាសដាក់ឱ្យដំណើរការ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក កែវ រតនៈ
ពោធិ៍សាត់៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តពោធិ៍សាត់, ដោយលោក លៀង ពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត ត្រូវបានជ្រើសតាំង ជាប្រធានសាខា។

ពិធីនេះត្រូវបានរៀបចំឡើង នៅសាលប្រជុំសណ្ឋាគារពោធិ៍សាត់រីវើរសាយ ដោយបានការអញ្ជើញចូលរួមពីសំណាក់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោកឧកញ៉ា សុខ ពិសិដ្ឋ សហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន GGear Group និងជាសមាជិកនៃក្រុមប្រឹក្សាពិគ្រោះយោបល់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត តំណាងស្ថាប័នពាក់ព័ន្ធ ម្ចាស់អាជីវកម្ម និងសហគ្រិនវ័យក្មេងជាច្រើនរូបទៀត៕




អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល
