ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ Mojtaba Khamenei បានរងរបួសដៃ និងជើងនៅក្នុងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល

បរទេស៖ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានរងរបួសនៅក្នុងការវាយប្រហារដែលបានសម្លាប់ឪពុករបស់គាត់ គឺលោក Ali Khamenei កាលពីថ្ងៃទី ២៨ ខែកុម្ភៈ , នេះបើយោងតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសស៊ីប បានប្រាប់កាសែត The Guardian កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ Alireza Salarian បាននិយាយថា “លោក Mojtaba Khamenei ក៏នៅទីនោះដែរ ហើយគាត់បានរងរបួសនៅក្នុងការទម្លាក់គ្រាប់បែកនោះ ប៉ុន្តែខ្ញុំមិនបានឃើញរឿងនោះឆ្លុះបញ្ចាំងនៅក្នុងព័ត៌មានបរទេសទេ”។

លោកបន្តថា “ខ្ញុំបានឮថាគាត់បានរងរបួសនៅជើង ដៃ ខ្ញុំគិតថាគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រោះគាត់រងរបួស”។

គាត់បានពន្យល់ពីមូលហេតុដែលបព្វជិតរូបនេះមិនបានបង្ហាញខ្លួននៅចំពោះមុខអ្នកគាំទ្រ ឬចែករំលែកសុន្ទរកថាវីដេអូ ហើយបាននិយាយថា លោក Khamenei មិន “មានអារម្មណ៍ស្រួល [ក្នុងស្ថានភាពណាមួយ] ក្នុងការថ្លែងសុន្ទរកថានោះទេ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top