រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីជំរុញយន្តការដោះស្រាយ សុំអន្តរាគមន៍របស់ពលរដ្ឋរាជធានីភ្នំពេញ
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញលើការងារបណ្ដឹង ដើម្បីបន្តតាមដានវឌ្ឍនភាព និងជំរុញយន្តការដោះស្រាយ ពាក្យសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋស្ថិតក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានបន្តពិនិត្យយ៉ាងហ្មត់ចត់លើដំណើរការនៃការដោះស្រាយបណ្តឹងនីមួយៗ និងបានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញទាំងអស់ឱ្យបន្តពង្រឹងការទទួលខុសត្រូវ ដើម្បីធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវតាមច្បាប់ជាធរមាន សំដៅឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសំណូមពរ និងក្ដីកង្វល់របស់ប្រជាពលរដ្ឋដើម្បីលើកកម្ពស់ទំនុកចិត្តរបស់សាធារណជនបន្ថែមទៀត៕



