បទវិភាគ៖ ផ្តោតសំខាន់លើមហាសន្និបាត នៃសភាទាំងពីររបស់ចិន “គូរប្លង់ផែនការគោលថ្មី ពិភពលោកបានឃើញប្រទេសចិន ដែលកំពុងដើរយ៉ាងស្វាហាប់”
ការបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីរបាយការណ៍ការងាររដ្ឋាភិបាល សេចក្តីសម្រេចចិត្តស្តីពីគោលការណ៍សំខាន់អំពី“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” ច្បាប់អំពីបរិស្ថានអេកូឡូស៊ី ច្បាប់ស្តីពីការជំរុញវឌ្ឍនភាពនិងសាមគ្គីភាពនៃជនជាតិ និងច្បាប់ស្តីពីផែនការអភិវឌ្ឍន៍ជាតិ ។ល។
កាលពីថ្ងៃទី១២ខែមីនាឆ្នាំ២០២៦ មហាសន្និបាតនៃសភាទាំងពីររបស់ចិនបានបញ្ចប់របៀបវារៈមួយចំនួនដោយជោគជ័យ នេះជាសក្ខីភាពដែលបញ្ជាក់ពីសារៈសំខាន់ ឆ្នាំចាប់ផ្តើមនៃ“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” ។

“និមិត្តសញ្ញាដ៏សំខាន់មួយ” “គ្រោងទិសដៅយុទ្ធសាស្ត្រថ្មីរបស់ចិន” “ជាមហាសន្និបាតនយោបាយដ៏ឱឡារិករបស់ចិន ហើយក៏ជាទស្សនទានឈ្នះ-ឈ្នះរបស់ពិភពលោកផងដែរ”។ល។ មតិអន្តរជាតិយល់ឃើញថា មហាសន្និបាតនៃសភាទាំងពីររបស់ចិនមិនត្រឹមតែបានតាក់តែងគោលលំនាំប្រតិបត្តិការអនាគតរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគូរវាស់ផែនទីចង្អុលបង្ហាញផ្លូវសម្រាប់ប្រទេសនានាសម្រេចបាននូវវិបុលភាពរួមផងដែរ ។
តើចិននឹងធ្វើអ្វីខ្លះក្នុងរយៈពេលប្រាំឆ្នាំខាងមុខ? តើលេខសម្ងាត់នៃភាពជោគជ័យដើម្បីសម្រេចបាន «អភិបាលកិច្ចរបស់ចិន» តាមរយៈផែនការ៥ឆ្នាំគឺអ្វី? តើពិភពលោកនឹងមើលឃើញប្រទេសចិនយ៉ាងណាក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ?
ការសម្រេចបាននូវការធ្វើទំនើបកម្ម គឺជាសុបិនដែលប្រជាជាតិចិនតែងតែប្រាថ្នាចង់បានតាំងពីសម័យទំនើប ប៉ុន្តែ “ទំនើបកម្មនឹងមិនមែនធ្លាក់ពីលើមេឃមកនោះទេ ផ្ទុយទៅវិញ ត្រូវតែសម្រេចបានតាមរយៈការបញ្ចេញស្មារតីភាពម្ចាស់ការក្នុងប្រវត្តិសាស្ត្រ” ។ ចាត់ទុកផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំធ្វើជាចំណុចចាប់ផ្តើម បែងចែកគោលដៅដ៏មហិមាទៅជាភារកិច្ចតាមដំណាក់កាលនីមួយៗ ដើម្បីសម្រេចបានការធ្វើទំនើបកម្មសង្គមនិយមតាមលំដាប់លំដោយ អភិវឌ្ឍន៍និងរីកចម្រើនជាបន្តបន្ទាប់ នេះគឺជាការបង្ហាញពីស្មារតីភាពម្ចាស់ការក្នុងប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនីស្តចិន ។
បើមើលទិដ្ឋភាពទូទាំងពិភពលោក រូបមន្តនៃផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំនេះមិនមែនចិនជាអ្នកផ្តួចផ្តើមដំបូងទេ ហើយក៏មិនមែនជាកម្មសិទ្ធផ្តាច់មុខរបស់ចិនប៉ុណ្ណោះដែរ ប៉ុន្តែមានតែប្រទេសចិនដែលប្រកាន់ខ្ជាប់បានយូរអង្វែងបំផុត និងមានប្រសិទ្ធភាពដ៏លេចធ្លោបំផុត ។ ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ២០២៦ ពីផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទីមួយ រហូតដល់ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ពី “ក្រីក្រខ្លាំង”រហូតដល់ការបង្កើតបានអច្ឆរិយលើវិស័យទាំងពីរដែលកម្រឃើញនៅលើពិភពលោក គឺកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងស្ថិរភាពសង្គមយូរអង្វែង ដែលបានចាក់គ្រឹះកាន់តែរឹងមាំសម្រាប់ការសម្រេចបាននូវសង្គមនិយមទំនើបជាមូលដ្ឋាន ។
អ្នកវិភាគអន្តរជាតិបានយល់ឃើញថា ចំណុចសំខាន់គឺការដឹកនាំដោយគ្រប់ជ្រុងជ្រោយរបស់បក្សកុម្មុយនីស្តចិន ការរៀបចំផែនការបែបវិទ្យាសាស្ត្រ ព្រមទាំងភាពអត់ធ្មត់ជាប្រវត្តិសាស្ត្រនិងភាពនឹងនរជាយុទ្ធសាស្ត្រ ។ លោក Kirill Babaev នាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវចិននិងអាស៊ីទំនើបនៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីបានយល់ឃើញថា ផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ចិន មិនត្រឹមតែជាផែនការអភិវឌ្ឍន៍ជាតិរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពនៃកម្លាំងចលករដែលជំរុញឱ្យសង្គមទាំងមូលមានភាពរស់រវើកផងដែរ ។
ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ការជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ អនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមសកលចំនួនបួន ចូលរួមយ៉ាងសកម្មនិងណែនាំអភិបាលកិច្ចសេដ្ឋកិច្ចសកល និងផ្តល់ផលិតផលសាធារណៈកាន់តែច្រើន។ល។
ការរៀបចំមួយចំនួនបានបង្ហាញយ៉ាងច្បាស់ថា៖ នៅក្នុងពិភពលោកដែលពោរពេញទៅដោយភាពវឹកវរ ប្រទេសចិនមានស្ថិរភាពយ៉ាងរឹងមាំដូចភ្នំថៃសាន ហើយជានិច្ចកាល ចិនតែងតែជាប្រទេសធំដែលមានទំនួលខុសត្រូវ អាចរំពឹងទុកបាន ទុកចិត្តបាន និងពឹងផ្អែកបាន ព្រមទាំងជាកម្លាំងសន្តិភាព កម្លាំងនឹងនរ និងកម្លាំងយុត្តិធម៌ដ៏សំខាន់បំផុតលើពិភពលោក ៕
