តំណាងក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២៦ ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោកបណ្ឌិត លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃ១៣ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក សុង សូផល អនុរដ្ឋលេខាធិការក្រសួអភិវឌ្ឍន៍ជនបទ លោក លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្ត លោក ធឹម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកអនុប្រធានមន្ទីរ និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក-លោកស្រីតំណាងអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្ត សរុបចំនួន ៣៨នាក់ ស្រ្តី ៩នាក់៕








ប្រភព&រូបភាព÷មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល
