ព័ត៌មានជាតិ

ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ភូមិបាល ច្បាប់សំណង់ និងលិខិតបទដ្ឋានគតិយុត្តដល់អាជ្ញាធរថ្នាក់មូលដ្ឋានស្រុកកណ្តៀង

ពោធិ៍សាត់៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានសហការជាមួយរដ្ឋបាលស្រុកកណ្តៀង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ភូមិបាល ច្បាប់សំណង់ និងលិខិត បទដ្ឋានគតិយុត្តដល់អាជ្ញាធរថ្នាក់មូលដ្ឋានក្នុងស្រុកកណ្តៀង។

នៅព្រឹក១២ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឱន សទ្ធា ប្រធានមន្ទីរ និងលោក ណារ៉ា ចំរើន អភិបាល នៃគណៈអភិបាលស្រុកកណ្ដៀង ដែលមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោកអភិបាលរងស្រុក លោកនាយករដ្ឋបាល លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានការិយាល័យក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុក លោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ ១១២ភូមិ នៅសាលប្រជុំកែវវិជ័យ រដ្ឋបាលស្រុកកណ្ដៀង ៕

ប្រភព&រូបភាព÷មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top