ព័ត៌មានជាតិ

នគរបាលស្រុកបាណន់ ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ក្នុងករណីគ្រឿងញៀន

បាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជា​មួយកម្លាំងអន្តរាគម​ន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណ​ន់ បានធ្វើការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទ​ល្មើ​សជាក់ស្តែង។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង​១២​ និង​៤០​នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២៦ នៅចំណុ​ច​ភូមិចំការ​ស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជន​សង្ស័យចំនួន​០៥នាក់ រួមមាន៖
១-ឈ្មោះ ជ័យ វិសាល ភេទប្រុ​ស អា​យុ​៣៩ឆ្នាំ
២-ឈ្មោះ ស៊ុំ មិនា ភេទប្រុស អាយុ​៣៨ឆ្នាំ
៣-ឈ្មោះ ធឿន ហ៊ា ភេទប្រុស អា​យុ​៣៣ឆ្នាំ
៤-ឈ្មោះ រី រ៉េន ភេទប្រុស អាយុ​៤០ឆ្នាំ ទាំង០៤នាក់មានទីលំនៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្ត​បាត់​ដំបង។
៥-ឈ្មោះ សួម ធេន ភេទប្រុស អា​យុ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់ចែង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបា​ត់ដំបង។ឮ

វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ០៥ថង់
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង
-ទូរស័ព្ទដៃ០៤គ្រឿង (ចាស់)
-ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួន និងសម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់ខាង​លើត្រូវបាននគរបាលស្រុកបាណន់ បានក​សាងសំណុំរឿងបញ្ជូនមកការិ​យាល័យជំនាញខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

To Top