ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំអាវុធហត្ថខេត្តកំពង់ស្ពឺ​ រក្សាសន្តិសុខ សណ្តាប់​ជូន ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលជំងឺ ជូនពលរដ្ឋ នៅស្រុកឱរ៉ាល់​

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមនិងដឹកនាំកម្លាំង​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ការពារ សន្តិសុខ រក្សាសណ្តាប់​ជូន​ លោក​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ​​​ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦​ ដែលអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ​​ ស្ថិតនៅ​ក្នុង​ទីតាំងវត្ដ​រលាក់កងជេីង ក្នុងភូមិគ្រៀលពង​ ឃុំតាសា​ល​ ស្រុកឱរ៉ាល់​ ខេត្ដកំពង់ស្ពឺ​។

ក្នុងពិធី​នេះដែរ​ ក៏មានអញ្ជើញចូលរួមពីសំណាក់ លោក យឹម សុខុម ប្រធានក្រុម​ប្រឹក្សា​ខេត្ត​កំពង់ស្ពឺ​​​ និង​លោក​បណ្ឌិត​ ជាម​​​ ច័ន្ទសោភ័ណ​​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​​​ ព្រមទាំង​មន្ត្រី​រាជការ​ នៃ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​​​ រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុកភ្នំស្រួច ជាង​ ៣០០​០​នាក់​ បានអញ្ជើញ​មកទទួលនូវសេ​វាពិនិត្យព្យាបាលជម្ងឺដោយឥតគឹ​ត​ថ្លៃពី​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដរបស់ លោក​ ហ៊ុន​ ម៉ានី​ ហើយជាពិសេសនិងមានការផ្ដល់នូវលទ្ធភាពនៃការព្យាបាលបន្ដទៅកាន់មន្ទីរ​ពេទ្យធំៗនៅរាជធានីភ្នំពេញ​បន្ដ​​​ ក្នុងករណីមានការប​ញ្ជាក់អំពីស្ថានភាពជម្ងឺដែលមានលក្ខណៈចាំបាច់ដែលត្រូវព្យាបាលបន្ដ​ផងដែរ៕

To Top