លោក ប្រាំង ជលសារ អញ្ជើញចូលរួមសំណេះសំណាល ជាមួយបងប្អូនរត់ម៉ូតូឌុប
ពោធិ៍សាត់៖ ប្រធានអគ្គិសនីកម្ពុជា លោក ប្រាំង ជលសា និងមន្ទីរបក្សប្រជាជនស្រុកក្រគរ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនរត់ម៉ូតូឌុប នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ ស្ថិតនៅ គណបក្សប្រជាជន ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្នុងនោះដែរ លោក ប្រាំង ជនសា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនក្រុមម៉ូតូកង់បី និងម៉ូតូឌុប នៃសាខាសមាគមសម្ព័ន្ធសេដ្ឋកិច្ច រ៉ឺម៉កសន្តិភាព និងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានចូលរួមនៅទីនេះ និងជូនពរឱ្យរកទទួលទានមានបានទាំងអស់គ្នា រួមទាំងបានឧបត្ថម្ភជូន នូវស្បៀងអាហារសម្រាប់ហូបចុក និងថវិកាមួយចំនួន ដល់បងប្អូនចំនួន៤៤៨នាក់ ផងដែរ។

ទន្ទឹមនឹងនេះលោក ក៏បានបន្ថែមទៀតថា យើងក៏ត្រូវចូលរួមការពារសន្តិភាព ដើម្បីបង្កើតមុខរបរ របស់យើងបន្ថែមទៀត ៕

អត្ថបទនេះ ÷ ខេម៉ា | ដើមអម្ពិល
