លោក ត្រាំ អន់ចិត្តជាមួយដៃគូធំៗរបស់អាមេរិក ដែលមិនបញ្ជូននាវាចម្បាំងទៅអមដំណើរការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកសមុទ្រហ័រមូស និងចោទថា មិនដឹងគុណអាមេរិក
បរទេស៖ សម្ព័ន្ធមិត្តអាមេរិកជាច្រើនបានបដិសេធការអំពាវនាវរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ឲ្យបញ្ជូននាវាចម្បាំងទៅអមដំណើរការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលធ្វើឲ្យមានការរិះគន់ពីប្រធានាធិបតីអាមេរិក ដែលលោកបានចោទប្រកាន់ដៃគូលោកខាងលិចថា មិនដឹងគុណ បន្ទាប់ពីការគាំទ្រអស់ជាច្រើនទសវត្សរ៍។
យោងតាមទស្សនាវដ្តី Sight Magazine ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់កំពុងឈានចូលដល់សប្តាហ៍ទីបីហើយ ដែលគ្មានទីបញ្ចប់ ដោយភាគច្រើនបិទច្រកសមុទ្រហ័រមូស ដែលតាមរយៈនោះ ២០ ភាគរយនៃប្រេង និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោកហូរចូល ធ្វើឲ្យតម្លៃថាមពលកើនឡើង និងការភ័យខ្លាចនៃអតិផរណា។
អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានរៀបចំផែនការលម្អិតសម្រាប់សង្គ្រាមយ៉ាងហោចណាស់បីសប្តាហ៍ទៀត ខណៈដែលខ្លួនបានវាយប្រហារទីតាំងនានាទូទាំងប្រទេសអ៊ីរ៉ង់ពេញមួយយប់ ខណៈដែលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់បានបិទអាកាសយានដ្ឋានឌូបៃជាបណ្តោះអាសន្ន និងវាយប្រហាររោងចក្រប្រេងសំខាន់មួយនៅអារ៉ាប់រួម។
ដៃគូអាមេរិកមួយចំនួន រួមទាំងអាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី បាននិយាយថា ពួកគេមិនមានផែនការភ្លាមៗក្នុងការបញ្ជូននាវាដើម្បីជួយបើកផ្លូវទឹកយុទ្ធសាស្ត្រឡើងវិញ ដែលអ៊ីរ៉ង់បានបិទយ៉ាងមានប្រសិទ្ធភាពជាមួយនឹងយន្តហោះគ្មានមនុស្សបើក និងការដាក់មីនលើទឹក៕
ប្រែសម្រួលៈ ណៃ តុលា
