ព័ត៌មានអន្តរជាតិ

លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់លោក Ali Larijani ត្រូវបានសម្លាប់ក្នុងការវាយប្រហារ

I’m តេអេរ៉ង់៖​ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍នៅព្រឹកថ្ងៃពុធថា ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់បានបញ្ជាក់ថា លេខាធិការរបស់ខ្លួនលោក Ali Larijani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សាបានឧ្យដឹងថា លោក​ Larijani បានស្លាប់នៅព្រឹកថ្ងៃអង្គារ រួមជាមួយកូនប្រុសរបស់លោក​ គឺលោក Morteza Larijani អនុប្រធានទទួលបន្ទុកកិច្ចការសន្តិសុខនៅលេខាធិការដ្ឋានក្រុមប្រឹក្សា Alireza Bayat និងអ្នកផ្សេងទៀតជាច្រើននាក់។

ក្រុមប្រឹក្សាបានសរសើរការបម្រើការងារដ៏យូរអង្វែងរបស់លោក Larijani ចំពោះការអភិវឌ្ឍរបស់អ៊ីរ៉ង់ និងបានអំពាវនាវឱ្យមានឯកភាពជាតិនៅចំពោះមុខការគំរាមកំហែងពីខាងក្រៅ។

នៅថ្ងៃអង្គារ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក​ បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ បានឧ្យដឹងថា អ៊ីស្រាអែល​ បានសម្លាប់លោក Larijani ក្នុងការវាយប្រហារជាបន្តបន្ទាប់លើអ៊ីរ៉ង់។

ទន្ទឹមនឹងនេះដែរ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បានបញ្ជាក់ពីការស្លាប់របស់លោក Gholamreza Soleimani ប្រធានកងកម្លាំងស្ម័គ្រចិត្ត Basij នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top