ព័ត៌មានជាតិ

លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ បន្តដាក់បទបញ្ជាឲ្យកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយ ដើម្បីសហគមន៍គ្មានគ្រឿងញៀន ក្មេងទំនើង និងលេខ Hotline1292 នៅភូមិ​សាស្ត្រស្រុកភ្នំស្រួច​

កំពង់ស្ពឺ​៖ ដោយ​មានការ​ចង្អុល​បង្ហាញ​និង​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ លោក​ឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​ ស្រ៊ុន​​​ មេបញ្ជាការ​​ កង​រាជ​អាវុធហត្ថខេត្ត​កំពង់ស្ពឺ​​​​​​​ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ណុល ដារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងលោកវរសេនីយ៍ទោ នៅ ម៉ានីន បានដឹកនាំ​កម្លាំង​ជំនាញកងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ និងក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)ក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292 នៅវិទ្យាល័យ បណ្ឌិត ឡុង សៀម ស្ថិតនៅក្នុងភូមិត្រពាំងស្ដុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងការចុះ​ផ្សព្វផ្សាយ​នេះ​ផងដែរ មាន​អញ្ជើញ​ចូល​រួម​សហ​ការ​ពី​ កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំ​ដោយ​ លោក​វរសេនីយ៍​ត្រី​ សេន​ ទូច​ មេបញ្ជាការ​ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកភ្នំស្រួច ព្រមទាំង​គណៈ​គ្រប់គ្រង​សាលា​​​ លោក​គ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្សចូលរួមស្តាប់ការអប់រំផ្សព្វផ្សាយ ចំនួន២៥៩នាក់(ក្នុងនោះមានសិស្សស្រីចំនួន១៤៣នាក់)ផងដែរ។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី​​​​ លោកវរសេនីយ៍ទោ ណុល ដារ៉ា និង​ក្រុមការងារ​ចូលរួម​ទាំងអស់ ព្រមទាំងគណៈ​គ្រប់គ្រង​សាលា​ លោកគ្រូអ្នកគ្រូចំនួន ព្រមទាំងសិស្សានុសិស្ស​ទាំងអស់ គោរពទង់ជាតិនៃព្រះរាជណាចក្រកម្ពុជា​ និងបានផ្សព្វផ្សាយពន្យល់ប្រាប់អំពីផលប៉ះពាល់នៃគ្រឿងញៀន(បារីអេឡិចត្រូ និច)និងក្មេងទំនើង ជាពិសេសផ្សព្វផ្សាយនូវលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់1292 ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៏មាន ដោយបានពន្យល់ណែនាំពន្យល់ប្រាប់ឲ្យយល់ពីគុណសម្បត្តិ និងការប្រើប្រាស់ របៀបក្នុងការទំនាក់ទំនងមកកាន់លេខ 1292 ដែលមានការចាំទទួលពីក្រុមការងារប្រចាំការ មណ្ឌលប្រតិបត្តិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ(២៤ម៉ោងលើ២៤ម៉ោង)។

ប្រសាសន៏ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ យុវជនទាំងអស់ត្រូវតែជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់ចំណេះដឹងរៀនសូត្រដើម្បីបន្តពង្រឹងសមត្ថភាពខ្លួនឯងឱ្យប្រែក្លាយជាធនធានប្រកបដោយសក្ដានុពលរួមចំណែកក្នុងការអភិវឌ្ឍ​សង្គម​ជាតិ៕

To Top