កិច្ចសន្ទនាសកលស្តីពី “ប្រទេសចិនក្នុងរដូវផ្ការីក៖ការអភិវឌ្ឍរបស់ចិន កាលានុវត្តភាពរបស់ពិភពលោក”ប្រារព្ធធ្វើនៅក្រុង Cape Town អាហ្វ្រិកខាងត្បូង
កាលពីថ្ងៃទី១៧ ខែមីនា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី “ប្រទេសចិនក្នុងរដូវផ្ការីក៖ការអភិវឌ្ឍរបស់ចិន កាលានុវត្តភាពរបស់ពិភពលោក”ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។
ភ្ញៀវកិត្តិយសដូចជា លោក Ren Faqiang អគ្គកុងស៊ុលចិនប្រចាំនៅក្រុង Cape Town លោក Les Govender អនុប្រធានគណៈកម្មាធិការកិច្ចការខេត្តទូទាំងប្រទេសអាហ្វ្រិកខាងត្បូង លោក Daylin Gary Mitchell ប្រធានសភាខេត្ត Cape ខាងលិចនិងលោក David Malcomson អគ្គនាយករងស្តីទីនៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីនិងមជ្ឈិមបូព៌ានៃក្រសួងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់អាហ្វ្រិកខាងត្បូងជាដើមបានអញ្ជើញចូលរួមសកម្មភាពនិងថ្លែងសុន្ទរកថា ។
ភ្ញៀវកិត្តិយសជិត១រយរូបដែលមកពីមជ្ឈដ្ឋាននយោបាយ សិក្សាស្រាវជ្រាវនិងសារព័ត៌មានព្រមទាំងតំណាងយុវសិស្សជាដើមក៏បានចូលរួមសកម្មភាពនេះដែរ ។
លោក Shen Haixiong បានថ្លែងថា ពិភពលោកអភិវឌ្ឍបានល្អ ទើបចិនអភិវឌ្ឍបានល្អ ហើយចិនអភិវឌ្ឍបានល្អ ក៏នឹងជំរុញឱ្យពិភពលោកកាន់តែល្អដែរ ។
ចាប់ពីចូលឆ្នាំនេះមក ការអភិវឌ្ឍនៃកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិនគឺល្អប្រសើរ ។ ពីម៉ូដែលធំចិនទទួលបានប្រជាប្រិយភាពនៅទូទាំងពិភពលោក ដល់ការបង្ហាញមុខនៃមនុស្សយន្តវៃឆ្លាតសម្តែងសិល្បៈជាក្រុមក្នុងកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឆ្នាំមមី រហូតដល់ការដែល “ភាពយន្ត+ទេសចរណ៍” “ភាពយន្ត+អាហារឆ្ងាញ់”ជាដើមជំរុញទីផ្សារប្រើប្រាស់ ។ល។
“ដែនដីចិនដែលប្រកបដោយភាពប្រាកដប្រជា”កំពុងបង្កើតកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីជាបន្តបន្ទាប់ ។
យើងគួរតែពួតដៃគ្នាជំរុញសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក ដើម្បីរួមចំណែកជាកម្លាំងសម្រាប់ជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ៕

