ប៉ុស្តិ៍លេខ៣ ប្រចាំការប្រាសាទវត្តអធ្វា សាងសង់រួចរាល់ជាស្ថាពរ
ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់ លោកវរសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ ចុះប្រគល់ប៉ុស្តិ៍លេខ៣ ប្រចាំការការពារប្រាសាទវត្តអធ្វា ដែលស្ថិតនៅភូមិក្រសាំងរលើ សង្កាត់សៀមរាប ក្រុងសៀមរាបខេត្តសៀមរាប។
ប៉ុស្តិ៍លេខ៣ បានសាងសង់រួចរាល់ជាស្ថាពរ ជូនដល់ការិយាល័យនគរបាលការពារបេតិកភណ្ឌ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការរៀបចំកសាងដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងសហការី រួមទាំងសប្បុរសជនមួយចំនួន ៕
ក្នុងឱកាសនោះដែរ លោកវរ:សេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខដល់កងកម្លាំងដែលប្រចាំការនៅប្រាសាទវត្តអធ្វា ដែលបានការពារសម្បត្តិបេតិកភណ្ឌជាតិក៏ដូចជាការការពារទៅដល់ភ្ញៀវជាតិទាំងអន្តរជាតិដែលបានមកទស្សនានៅប្រាសាទនេះផងដែរ។
ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល




