លោក ទីវ រ៉ាវុឌ្ឍ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយប៉ូលិស ប្រជាការពារភូមិ និងអនុភូមិ ស្រុកក្រគរ
ពោធិ៍សាត់៖ លោក ទីវ រ៉ាវុឌ្ឍ ជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំក្បាលត្រាច ឃុំអូរសណ្តាន់ និងកំពុងពោធិ៍ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីសំណេះសំណាលបងប្អូនប្រជាការពារភូមិ អនុភូមិ និងប៉ូលិសប៉ុស្តិ៍ ស្ថិតនៅ ឃុំក្បាលត្រាច ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្នុងឱកាសនោះដែរ លោក ទីវ រ៉ាវុឌ្ឍ ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ ។

បន្ថែមពីនេះទៅទៀត លោកក៏បានជូននៅសំលាក់បំពាក់ ដល់បងប្អូនប្រជាការពារភូមិ ចំនួន២១៥នាក់ផងដែរ។


អត្ថបទនេះ÷ ខេម៉ា | ដើមអម្ពិល
