លោក ដូណាល់ ត្រាំ បញ្ជាក់ថា សហរដ្ឋអាមេរិក ខិតជិតទៅដល់គោលដៅរបស់ខ្លួន ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិក «ខិតជិតដល់» គោលដៅរបស់ខ្លួនក្នុងការវាយប្រហារយោធាលើអ៊ីរ៉ង់។
លោក ដូណាល់ ត្រាំ បានឧ្យដឹងនៅលើបណ្ដាញសង្គម Truth Social របស់លោកថា ប្រទេសរបស់លោក កំពុងពិចារណាកាត់បន្ថយការវាយប្រហារយោធារបស់ខ្លួននៅមជ្ឈិមបូព៌ាទាក់ទងនឹងអ៊ីរ៉ង់។
លោកក៏បានឧ្យដឹងផងដែរថា ច្រកសមុទ្រហ័រមូស គួរតែត្រូវបានការពារ និងត្រួតពិនិត្យតាមការចាំបាច់ ដោយប្រទេសដទៃទៀតដែលប្រើប្រាស់វា។
លោកបន្ដថា «ច្រកសមុទ្រហ័រមូស នឹងត្រូវការពារ និងត្រួតពិនិត្យតាមការចាំបាច់ ដោយប្រទេសដទៃទៀតដែលប្រើប្រាស់វា — សហរដ្ឋអាមេរិកមិនធ្វើនោះទេ! ប្រសិនបើត្រូវបានស្នើសុំ យើងនឹងជួយប្រទេសទាំងនេះក្នុងកិច្ចខិតខំប្រឹងប្រែងនៅច្រកសមុទ្រហ័រមូស របស់ពួកគេ ប៉ុន្តែវាមិនគួរចាំបាច់ទេ នៅពេលដែលការគំរាមកំហែងរបស់អ៊ីរ៉ង់ត្រូវបានលុបបំបាត់»៕
ប្រែសម្រួល ឈូក បូរ៉ា
