ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង៤០០នាក់នៅសហគមន៍រាំងខ្វាវ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ

ពោធិ៍សាត់÷ក្នុងរយៈពេលត្រឹមតែ ៥ថ្ងៃបន្ទាប់ពីការសន្យា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង៤០០នាក់ នៅក្នុងសហគមន៍រាំងខ្វាវ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ជាលើកទី២ ដើម្បីបំពេញតាមការសន្យា ដែលលោកបានផ្តល់ជូនកាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ។

ក្នុងថ្ងៃដដែលនោះ បន្ទាប់ពីបញ្ចប់បេសកកម្មនៅសហគមន៍រាំងខ្វាវ លោក ខូយ រីដា ក៏បានបន្តអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំសោភ័ណភាពនៅ អនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្នុងស្រុកភ្នំក្រវាញ ក្នុងគោលបំណងជំរុញការលើកកម្ពស់បរិស្ថានសិក្សាឱ្យកាន់តែមានភាពស្រស់បំព្រង បៃតង និងមានរបៀបរៀបរយ ដើម្បីផ្តល់ភាពទាក់ទាញ និងផាសុកភាពដល់សិស្សានុសិស្ស ក្នុងការសិក្សារៀនសូត្រផងដែរ៕

ប្រភព÷មន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top