ព័ត៌មានជាតិ

រដ្ឋបាកស្រុកជាំក្សាន្ដ ដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង

ព្រះវិហារ៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោកចាន់ ខន្ទី អភិបាលនៃគណៈអភិបាលស្រុកជាំក្សាន្ត បានដឹកនាំមន្រ្តីបរិស្ថាន រដ្ឋបាលព្រៃឈើ កងកម្លាំងអាវុធហត្ថ និងអធិការដ្ឋាននគបាលស្រុកជាំក្សាន្ត សហការជាមួយកងកម្លាំងអាវុធហត្ថខេត្តព្រះវិហារ និងមានការចូលរួមពី លោកមេភូមិ មេឃុំ ចុះប្រតិបត្តិការ បង្ក្រាប​ទីតាំងសប្បកម្មកែឆ្នៃឈើ ដែលមិនមានច្បាប់អនុញ្ញាតជាច្រើនកន្លែង។​

ក្នុងការចុះប្រតិបត្តិការនេះមានការសម្របសម្រួលពីព្រះរាជអាជ្ញារងលោកស្រេង វុទ្ធា និងក្រោមការចង្អុលបង្ហាញពីឯកឧត្តម ធុច បញ្ចាសន្តិភាព ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ចុះបង្រ្គាបសិប្បកម្មកែឆ្នៃឈើ និងគំនឈើជាច្រើនកន្លែ ខណៈមេឈ្មួញកំពុងលួចលាក់ដឹកជញ្ជូនឈើអត់ច្បាប់។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅភូមិចំនួន០២៖ភូមិបង្គោល៨ នឹង ភូមិចារ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងការបង្ក្រាបនេះ បានធ្វើការដកហូតវត្ថុតាងបានមួយចំនួន ហើយប្រគល់ឱ្យមន្រ្តីជំនាញយកទៅរក្សាទុកនៅស្នាក់ការបរិស្ថានដើម្បីចាត់ការតាមនីតិវិធី៕

To Top