ពិធីប្រគល់រថយន្តពន្លត់អគ្គីភ័យ ជូនដល់ស្នងការនគរបាលខេត្តសៀមរាប
ខេត្តសៀមរាប៖ អ្នកឧកញ៉ា សៀង ណាំ បានប្រគល់រថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿង ជូនទៅដល់ស្នងការនគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ។

ដោយអ្នកឧកញ៉ា សៀង ណាំ បានប្រគល់ជូនតាមរយៈលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីទុកបំពេញតម្រូវការប្រើប្រាស់នៅក្នុងអង្គភាព នៅពេលណាដែលមានករណីចាំបាច់កើតមានឡើង៕



ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល
