តំបន់ឡានឆាង-មេគង្គ ខិតខំប្រឹងប្រែងរួមគ្នាក្នុងដប់ឆ្នាំ រួមគ្នាឆ្ពោះទៅរកអនាគត
លោក វ៉ាង យី៖ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានរួមជាមួយមិត្តទាំងអស់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០ នៃកិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី១។

ឆ្លៀតនាឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមិត្តភក្តិមកពីគ្រប់ប្រទេសទាំងអស់ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ!
ប្រទេសឡានឆាង-មេគង្គ ទាំងប្រាំមួយផឹកទឹកទន្លេតែមួយ ហើយភ្ជាប់វាសនារួមគ្នា។ កាលដប់ឆ្នាំមុន កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបានចាប់ផ្តើមជាផ្លូវការ បានសាបព្រោះគ្រាប់ពូជនៃសាមគ្គីភាព ភាពម្ចាស់ការលើខ្លួនឯង និងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសក្នុងតំបន់។
ក្រោមការណែនាំរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំនៃប្រទេសទន្លេមេគង្គ ប្រទេសទាំងប្រាំមួយបានប្រកាន់ខ្ជាប់វប្បធម៌ឡានឆាង-មេគង្គ គឺ«សមភាពគ្នា ជួយគ្នាទៅវិញទៅមកដោយស្មោះ និងជិតស្និទ្ធដូចគ្រួសារតែមួយ» និងអនុវត្តស្មារតីឡានឆាង-មេគង្គគឺ«អភិវឌ្ឍន៍ជាធំ ពិភាក្សាសមភាព ភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាពខ្ពស់ ភាពបើកចំហ និងបរិយបន្ន» បានសម្រេចបានល្បឿនឡានឆាង-មេគង្គគឺ«មានវឌ្ឍនភាពជារៀងរាល់ថ្ងៃ មានលទ្ធផលជារៀងរាល់ខែ និងមានការរីកចម្រើនជារៀងរាល់ឆ្នាំ» កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានរីកចម្រើនពីគ្រាប់ពូជទៅជាដើមឈើខ្ពស់ៗ កំណត់គំរូសម្រាប់ការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
រយៈពេល១០ឆ្នាំនេះ ទំនាក់ទំនងវាសនាប្រទេសឡានឆាង-មេគង្គកាន់តែជិតស្និទ្ធ។ ក្នុងបរិបទប្រឈមមុខនឹងពិភពលោកដែលកំពុងឆ្លងកាត់ការផ្លាស់ប្តូរមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍ ប្រទេសទាំងប្រាំមួយបានចាប់ដៃគ្នាដើម្បីសម្រេចបានទាំងស្រុងនូវការកសាងសហគមន៍វាសនាទ្វេភាគីនិងពហុភាគី ក្លាយជាប្រទេសជិតខាងល្អ មិត្តល្អ និងដៃគូល្អ ដែលរួមសុខរួមទុក្ខជាមួយគ្នា និងជួយគ្នាទៅវិញទៅមក។
រយៈពេល១០ឆ្នាំនេះ ថាមពលអភិវឌ្ឍន៍ប្រទេសឡានឆាង-មេគង្គកាន់តែពេញលេញ។ ពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសទន្លេមេគង្គទាំងប្រាំមានចំនួនលើសពី ៥០០ ពាន់លានដុល្លារ ដែលកើនឡើង ១៥០% បើប្រៀបធៀបទៅនឹងដប់ឆ្នាំមុន។ បណ្ដាស្ថាប័ន និងបណ្ដាមូលដ្ឋាននៅក្នុងប្រទេសទាំងប្រាំមួយ ខិតខំប្រឹងប្រែងបែកញើសហូរញើស សម្រេចបានលទ្ធផលផ្លែផ្កាដ៏គួរឱ្យកត់សម្គាល់ក្នុងកិច្ចសហប្រតិបត្តិការ។
រយៈពេល១០ឆ្នាំនេះ របាំងសន្ដិសុខប្រទេសឡានឆាង-មេគង្គកាន់តែរឹងមាំ។ ប្រទេសទាំងប្រាំមួយបានរួមគ្នាជំរុញ«សកម្មភាពសុវត្ថិភាពឡានឆាង-មេគង្គ» ធ្វើការរួមគ្នាក្នុងវិស័យដូចជាការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ និងវិស័យសុខាភិបាលសាធារណៈ បានការពារប្រកបដោយប្រសិទ្ធភាពនូវអាយុជីវិត និងសុវត្ថិភាពទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងតំបន់។
ប្រទេសចិនបានចែករំលែកព័ត៌មានជលសាស្ត្រទន្លេឡានឆាងជាមួយប្រទេសនៅខ្សែទឹកខាងក្រោម ដើម្បីជួយប្រទេសទាំងអស់ទប់ស្កាត់និងឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។
រយៈពេល១០ឆ្នាំនេះ ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនប្រទេសឡានឆាង-មេគង្គកាន់តែស៊ីជម្រៅ។ ការអនុវត្ត«ទិដ្ឋាការឡានឆាង-មេគង្គ» គម្រោង«តូចៗតែស្រស់ស្អាត» ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនមានដូចជា «ការប្រមូលផលឡានឆាង-មេគង្គ» «សកម្មភាពទឹកស្អាត់ផ្អែម» សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ប្រជាជនមកពីប្រទេសទាំងប្រាំមួយមានភាពជិតស្និទ្ធ ទំនាក់ទំនងផ្លាស់ប្តូរគ្នាក៏កើតឡើងជាញឹកញាប់។ ស្ពាននិងចំណងសម្រាប់ការសិក្សាទៅវិញទៅមកនូវអរិយធម៌ និងការតភ្ជាប់រវាងបេះដូងប្រជាជននិងប្រជាជនកាន់តែជិតស្និទ្ធឡើងៗ។
កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានរីកចម្រើនក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដោយសារគោលការណ៍សំខាន់ៗចំនួនបី៖ ១.តែងប្រកាន់ខ្ជាប់ដល់ភាពជាអ្នកជិតខាងល្អ និងវាសនារួមគ្នា។ ២.តែងប្រកាន់ខ្ជាប់ផ្តោតលើការអភិវឌ្ឍ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន។ ៣.តែងប្រកាន់ខ្ជាប់ផ្តល់អាទិភាពដល់ការច្នៃប្រឌិតថ្មី សាកល្បងមុន ដើរមុន។
បច្ចុប្បន្ន ពិភពលោកកំពុងប្រឈមមុខនឹងសម័យកាលដ៏ច្របូកច្របល់ ឥទ្ធិពលនៃអនុត្តរភាពនិយម និងនយោបាយអំណាចកំពុងរីករាលដាល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់អន្តរជាតិនាបច្ចុប្បន្ននេះ។
ថ្មីៗនេះ សម័យប្រជុំសភាតំណាងប្រជាជនទូទាំងប្រទេស និងសម័យប្រជុំសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសនៃប្រទេសចិន បានបញ្ចប់ដោយជោគជ័យ ផែនការប្រាំឆ្នាំលើកទី ១៥ ត្រូវបានចាប់ផ្តើមអនុវត្តជាផ្លូវការ ចាក់បញ្ចូលកម្លាំងស្ថិរភាពដ៏មានតម្លៃក្នុងតំបន់។
យើងត្រូវតែពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រ រួមគ្នាកសាងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ២.០ បង្ហាញពីតម្លៃសម័យនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងភាពរុងរឿងរយៈពេលវែងរបស់តំបន់ និងកំណត់«គំរូឡានឆាង-មេគង្គ»សម្រាប់ការអភិបារកិច្ចសកល។
យើងត្រូវតែកសាងឡានឆាង-មេគង្គដែលមានសាមគ្គីភាពនិងសហប្រតិបត្តិការ លើកកម្ពស់តម្លៃអាស៊ីប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ ភាពបើកចំហ និងបរិយាបន្ន ពន្លឿនការកសាងលេខាធិការដ្ឋានអន្តរជាតិឡានឆាង-មេគង្គ និងចូលរួមចំណែកក្នុងការកសាងសហគមន៍វាសនារួមសម្រាប់ប្រទេសឡានឆាង-មេគង្គ។
យើងត្រូវតែកសាងឡានឆាង-មេគង្គដែលបើកចំហ និងឈ្នះ-ឈ្នះ ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ឡានឆាង-មេគង្គយ៉ាងទូលំទូលាយ ស្វែងរកពីកិច្ចសហប្រតិបត្តិការ«ប្រទេសជាច្រើននិងឧទ្យានជាច្រើន» ពង្រឹងកិច្ចសហប្រតិបត្តិការលើច្រកថ្មីសម្រាប់ពាណិជ្ជកម្មអន្តរជាតិផ្លូវគោកសមុទ្រ និងរួមគ្នាកសាងខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ឡានឆាង-មេគង្គ។
យើងត្រូវតែកសាងឡានឆាង-មេគង្គដែលមានភាពបៃតង និងប្រកបដោយភាពច្នៃប្រឌិត ពង្រឹងការកសាងច្រករបៀងឆ្នៃប្រឌិតឡានឆាង-មេគង្គ ជំរុញកិច្ចសហប្រតិបត្តិការក្នុងសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត នវានុវត្តន៍បច្ចេកវិទ្យា និងអភិបាលកិច្ចអេកូឡូស៊ី ជំរុញការវិនិយោគលើថាមពលបែបថ្មី កសាងខ្សែសង្វាក់តម្លៃបៃតងក្នុងតំបន់ និងបង្កើតចង្កោមឧស្សាហកម្មបៃតងឡានឆាង-មេគង្គ។
យើងត្រូវតែកសាងឡានឆាង-មេគង្គដែលសិក្សាពីគ្នាទៅវិញទៅមកអំពីអរិយធម៌ ពន្លឿនការកសាងសម្ព័ន្ធសហប្រតិបត្តិការទីក្រុងទេសចរណ៍ឡានឆាង-មេគង្គ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងប្រព័ន្ធផ្សព្វផ្សាយ និងធនាគារខួរក្បាល ពង្រីកអត្ថប្រយោជន៍នៃគម្រោងមូលនិធិពិសេសឡានឆាង-មេគង្គ ពង្រីកការផ្លាស់ប្តូរប្រជាជន និងការផ្លាស់ប្តូរយុវជនក្នុងប្រទេសទាំងប្រាំមួយ ដើម្បីមិត្តភាពរវាងឡានឆាង-មេគង្គត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់។
យើងត្រូវតែកសាងឡានឆាង-មេគង្គដែលប្រកបដោយសុខសាន្ត និងសន្តិភាព ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងតំបន់ទាំងមូល ចែករំលែកព័ត៌មានជលសាស្ត្ររវាងតំបន់ខាងលើនិងខាងក្រោម ពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាល្បែងស៊ីសងតាមអ៊ីនធឺណិត និងឆបោកតាមបច្ចេកទេស អនុវត្ត«សកម្មភាពឡានឆាង-មេគង្គសុវត្ថិភាព» និងប្រតិបត្តិការល្បាត និងអនុវត្តច្បាប់រួមគ្នានៅទន្លេមេគង្គឱ្យបានល្អ ដើម្បីបង្កើតបរិយាកាសសុវត្ថិភាពសម្រាប់ការកសាងសហគមន៍វាសនារួម។
កាលពីដើមដំបូងនៃការបង្កើតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ យើងបានឯកភាពគ្នាថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គនឹងមិនមែនត្រឹមតែជាការនិយាយចោលនោះទេ ប៉ុន្តែជាសកម្មភាពជាក់ស្ដែង ដោយប្រកាន់ខ្ជាប់នូវការយកប្រជាជនជាធំ និងខិតខំដើម្បីសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងប្រាំមួយ។ ដោយឈរនៅចំណុចចាប់ផ្តើមថ្មីមួយ ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវគោលការណ៍ការទូតជាមួយប្រទេសជិតខាងដែលមានភាពស្និទ្ធស្នាល ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន ធ្វើការរួមគ្នាជាមួយប្រទេសទន្លេមេគង្គទាំងប្រាំ ដើម្បីរួមគ្នានាំមកនូវ«ទសវត្សរ៍មាស»ថ្មីនៃឡានឆាង-មេគង្គ រួមគ្នាកសាងក្រួសារឡានឆាង-មេគង្គដ៏សន្តិភាព សុវត្ថិភាព វិបុលភាព ស្រស់ស្អាត និងស្និទ្ធស្នាល ចូលរួមចំណែកឡានឆាង-មេគង្គដល់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕
សុន្ទរកថា របស់លោក វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេស
