រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដើម្បីបន្តពិនិត្យ លើវឌ្ឍនភាពនៃការងារ និងតាមដានការអនុវត្តច្បាប់
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការងារសកម្មភាពអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ នៅទីស្ដីការក្រសួង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃរៀបចំផែនការឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងផ្តោតទៅលើអភិក្រមសំខាន់ៗ ស្របតាមលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល សំដៅពង្រឹងយន្តការអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ ដើម្បីចូលរួមពង្រឹងអភិបាលកិច្ច និងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ។




លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះធ្វើការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

