កិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៃវេទិកាBoao សម្រាប់អាស៊ីបិទបញ្ជប់
រសៀលថ្ងៃទី ២៧ ខែមីនា កិច្ចប្រជុំប្រចាំឆ្នាំ ២០២៦ នៃវេទិកាBoao សម្រាប់អាស៊ីដែលមានរយៈពេល ៤ ថ្ងៃត្រូវបានបិទបញ្ជប់នៅBoao ខេត្តHainan ។ លោក Zhang Jun លេខាធិការវេទិកាBoao សម្រាប់អាស៊ីបានថ្លែងថា កិច្ចប្រជុំប្រចាំឆ្នាំនេះបានរៀបចំធ្វើសកម្មភាពសរុបលើសពី ៥០ លើក ទទួលបានសមទ្ធិផលដ៏សំខាន់ និងបានសម្រេចគោលដៅតាមការគ្រោងទុក ។
ជាសមទ្ធិផលដ៏សំខាន់មួយ វេទិកាបានប្រកាសនូវ « គំនិតផ្តួចផ្តើមនៃវេទិកាBoao សម្រាប់អាស៊ីស្តីពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ី» ដែលបានអំពាវនាវថា គួរប្រកាន់ខ្ជាប់ការបើកទូលាយនិងការអភិវឌ្ឍ ដើម្បីពន្លឿនដំណើរការការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់, គួរពង្រឹងសមត្ថភាពឌីជីថលវៃឆ្លាត រុករកកម្លាំងចលករថ្មីនៃកំណើន ដើម្បីបង្កើនភាពធន់នៃសេដ្ឋកិច្ច , គួរខិតខំធ្វើបរិវត្តកម្មបៃតង ដើម្បីសម្រេចការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងគុណភាពខ្ពស់, គួរបន្តកែសម្រួលក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់ការគាំទ្រជាប្រព័ន្ធដ៏រ៉ឹងមាំចំពោះការអភិវឌ្ឍក្នុងតំបន់ , គួរតភ្ជាប់គ្នាឲ្យកាន់តែស៊ីជម្រៅ រក្សាដំណើរការយ៉ាងរលូននិងសុវត្តិភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ ទប់ទល់ភាពមិនប្រាកដប្រជានៃបរិបទខាងក្រៅតាមរយៈភាពប្រាកដប្រជារបស់ខ្លួន ៕
