Update: តម្លៃប្រេងធ្លាក់ចុះវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទទួលបានក្របខណ្ឌសំណើបទឈប់បាញ់
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះក្នុងការជួញដូរដ៏រង្គោះរង្គើនៅថ្ងៃចន្ទ ខណៈដែលវិនិយោគិនកំពុងរង់ចាំភាពច្បាស់លាស់លើស្ថានភាពនៃការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយនៅតែមានការប្រុងប្រយ័ត្នចំពោះការខាតបង់ការផ្គត់ផ្គង់ជាបន្តបន្ទាប់ដោយសារតែការរំខានដល់ការដឹកជញ្ជូន។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ 36 សេន ឬ 0.33% មកនៅត្រឹម 108.67 ដុល្លារក្នុងមួយបារ៉ែល។ ប្រេង US West Texas Intermediate ធ្លាក់ចុះ 0.86% ឬ 96 សេន មកនៅត្រឹម 110.58 ដុល្លារក្នុងមួយបារ៉ែល។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានទទួលក្របខ័ណ្ឌនៃផែនការដើម្បីបញ្ចប់អរិភាព ប៉ុន្តែអ៊ីរ៉ង់បានបដិសេធការបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ បន្ទាប់ពីប្រធានាធិបតី អាមេរិក លោក Donald Trump បានគំរាមថានឹងភ្លៀង “នរក” លើទីក្រុងតេហេរ៉ង់ ប្រសិនបើមិនបានធ្វើកិច្ចព្រមព្រៀងនៅថ្ងៃអង្គារនោះទេ។ អ៊ីរ៉ង់ក៏បាននិយាយផងដែរថា ខ្លួនបានបង្កើតជំហរ និងការទាមទាររបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងសំណើឈប់បាញ់ថ្មីៗ ដែលបានបញ្ជូនតាមរយៈអន្តរការី។
ប្រែសម្រួល: ណៃ តុលា
