ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំងអះអាងថា រុស្សីទទួលបានសំណើ សុំផ្គត់ផ្គង់ថាមពល ជាច្រើនក្នុងអំឡុង ពេលវិបត្តិសកលនេះ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានទទួល សំណើជាច្រើន ដើម្បីទិញធនធានថាមពលចំពេលមានវិបត្តិថាមពលពិភពលោក។

លោក Peskov បាននិយាយថា ៖ ឥឡូវនេះ ពិភពលោកបានដើរយ៉ាងលំបាកនៅលើផ្លូវនៃវិបត្តិសេដ្ឋកិច្ច និងថាមពលដ៏ធ្ងន់ធ្ងរ ទំហំនៃការកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ទីផ្សារថាមពល និងលក្ខខណ្ឌរបស់វាបានផ្លាស់ប្តូរទាំងស្រុង។

លោកក៏បានមានប្រសាសន៍ដែរថា ៖មានសំណើជាច្រើនដើម្បីទិញធនធានថាមពលរបស់យើងពីទីផ្សារជំនួស។ យើង​កំពុង​ចរចា​ក្នុង​របៀប​មួយ​ដែល​ស្រប​នឹង​ផលប្រយោជន៍​របស់​យើង៕

ប្រែសម្រួល៖ស៊ុនលី

To Top