កម្លាំងនគរបាលចរាចរណ៍ខេត្តសៀមរាប ចុះត្រួតពិនិត្យគោលដៅសំខាន់ៗ ត្រៀមសម្រួលចរាចរណ៍ ជូនបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ខេត្តសៀមរាប៖ លោកវីរៈសេនីយ៍ឯក ឡុងម៉េន សុយ៉ាលី ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរណ៍ផ្លូវគោក ចុះល្បាតត្រួតពិនិត្យគោលដៅសំខាន់ៗ ដើម្បីត្រៀមសម្រួលចរាចរណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាលពីព្រឹកថ្ងៃអាទិត្យថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ដែលមានបំណងមកចូលអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ដែលឈានមកដល់នៅក្នុងពេលឆាប់ៗនេះចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសា ឆ្នាំ២០២៦៕




ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល
