ភ្ញៀវទេសចរជិត ២លាននាក់ បានកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ
ខេត្តសៀមរាប៖ បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ មានចំនួន ១ ៨៤២ ៤៣៨ នាក់ ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋសរុប មានចំនួនប្រមាណ ១ ៨៣៧ ០០០ នាក់ ភ្ញៀវទេសចរបរទេសមានចំនួន ៥ ៤៣៨ នាក់៕



ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល
