ព័ត៌មានជាតិ

៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជាតិ-អន្ដរជាតិ ដើរលេងកម្សាន្ដនៅទូទាំងប្រទេសជាង ២១លាននាក់

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ ក្រសួងទេសចរណ៍ បានបង្ហាញស្ថិតិភ្ញៀវទេសចរជាតិ និងទេសចរបរទេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅតាមបណ្តារាជធានី ខេត្ត រយៈពេល ៣ថ្ងៃ មានចំនួនសរុបប្រមាណ ២១ ០៩២ ៤៤៦នាក់

ក្នុងនោះ ទេសចរជាតិស្នាក់នៅ ប្រមាណ ១ ១៤៥ ៤៥០នាក់, ប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ១៩ ៨៧៥ ៨០៥ នាក់,ទេសចរបរទេស ប្រមាណ ៧១ ១៩១ នាក់។

រាជធានី ខេត្តចំនួន ៥ ទទួលបានទេសចរច្រើនជាងគេ រួមមាន៖ ទី១. រាជធានីភ្នំពេញ ៤ ៤០២ ០៩២ នាក់, ទី២. ខេត្តកំពង់ចាម ៤ ១៧៨ ៦២៣ នាក់ ទី៣. ខេត្តព្រៃវែង ២ ៣២៣ ០៩៦ នាក់, ទី៤. ខេត្តសៀមរាប ១ ៧៩២ ៤៣៨ នាក់ និងទី៥. ខេត្តកំពង់ស្ពឺ ១ ៧១២ ០០០ នាក់៕

To Top