បរទេស៖ មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី បានប្រាប់រ៉យទ័រកាលពីថ្ងៃសុក្រថា ប្រទេសមីយ៉ាន់ម៉ាបានកាត់បន្ថយទោសអតីតមេដឹកនាំដែលជាប់ពន្ធនាគារគឺ លោកស្រី អ៊ុងសាន ស៊ូជី ដែលជាផ្នែកមួយនៃការលើកលែងទោសដោយប្រធានាធិបតីថ្មីដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រីនៅក្នុងរដ្ឋប្រហារកាលពីប្រាំឆ្នាំមុន។
យោងតាមសារព័ត៌មាន Korea Time ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា លោកស្រី ស៊ូជី អាយុ ៨០ ឆ្នាំ កំពុងជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំចំពោះបទល្មើសជាច្រើនដែលសម្ព័ន្ធមិត្តរបស់លោកស្រីបាននិយាយថា មានការលើកទឹកចិត្តខាងនយោបាយដើម្បីរក្សាលោកស្រីឱ្យនៅដាច់ដោយឡែក ចាប់ពីការញុះញង់ និងអំពើពុករលួយ រហូតដល់ការក្លែងបន្លំការបោះឆ្នោត និងការរំលោភច្បាប់សម្ងាត់រដ្ឋ។
មេធាវីរូបនេះបាននិយាយថា ការកាត់ទោសនេះត្រូវបានកាត់បន្ថយមួយភាគប្រាំមួយ ប៉ុន្តែគេនៅតែមិនច្បាស់ថាតើអ្នកឈ្នះរង្វាន់ណូបែលសន្តិភាពរូបនេះ នឹងត្រូវបានអនុញ្ញាតឱ្យទោសដែលនៅសល់ក្រោមការឃុំខ្លួនក្នុងផ្ទះឬអត់។
ប្រែសម្រួល: ណៃ តុលា
