ព័ត៌មានអន្តរជាតិ

តម្លៃប្រេងបានធ្លាក់ចុះប្រហែល ១១ ភាគរយ បន្ទាប់ពីអ៊ីរ៉ង់ឲ្យនាវាពាណិជ្ជកម្មទាំងអស់អាចឆ្លងកាត់ច្រកសមុទ្រ Hormuz

បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះប្រហែល ១១ ភាគរយនៅថ្ងៃទី ១៧ ខែមេសា បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា ការឆ្លងកាត់សម្រាប់នាវាពាណិជ្ជកម្មទាំងអស់ឆ្លងកាត់ច្រកសមុទ្រ Hormuz គឺបើកចំហសម្រាប់រយៈពេលឈប់បាញ់ដែលនៅសល់ ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់បានយល់ព្រមនឹងមិនបិទច្រកសមុទ្រនេះម្តងទៀតឡើយ។

យោងតាមសារព័ត៌មាន The Straits Time ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ថា ប្រេងឆៅ  Brent បានធ្លាក់ចុះ ១០,៤២ ដុល្លារអាមេរិក ឬ ១០,៤៨ ភាគរយ មកនៅត្រឹម ៨៨,៩៧ ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីធ្លាក់ចុះដល់កម្រិតទាបបំផុត ៨៦,០៩ ដុល្លារអាមេរិក។

ប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១១,៤៨ ដុល្លារអាមេរិក ឬ ១២,១២ ភាគរយ មកនៅត្រឹម ៨៣,២១ ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីប៉ះនឹង ៨០,៥៦ ដុល្លារអាមេរិក។

ប្រែសម្រួល: ណៃ តុលា

To Top