ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ អះអាងថា អ៊ីរ៉ង់យល់ព្រមបញ្ឈប់ការផ្តល់មូលនិធិដល់ក្រុមហាម៉ាស និងក្រុមហេសបូឡា, អ៊ីរ៉ង់ «យល់ព្រមលើអ្វីៗគ្រប់យ៉ាង»

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់សារព័ត៌មាន CBS កាលពីថ្ងៃសុក្រថា អ៊ីរ៉ង់បានយល់ព្រមបញ្ឈប់ការផ្តល់មូលនិធិដល់ក្រុមហាម៉ាស និងក្រុមហេសបូឡា ហើយនឹងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីដកយកអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួច។

យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ថា លោក ត្រាំ បាននិយាយថា អ៊ីរ៉ង់បាន «យល់ព្រមលើអ្វីៗគ្រប់យ៉ាង» ដោយទទូចថា «ប្រជាជនរបស់យើង» នឹងចូលរួមក្នុងការទាញយកអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ផងដែរ។

លោក ត្រាំ បានកត់សម្គាល់ថា អ៊ុយរ៉ាញ៉ូមនឹងត្រូវនាំយកមកសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថា គ្មានកងទ័ពជើងគោកអាមេរិកណាម្នាក់នឹងចូលរួមក្នុងការទាញយកសារធាតុនេះនោះទេ។

លោក ត្រាំ បាននិយាយថា «គ្មានកងទ័ពទេ»។ «…ប្រជាជនរបស់យើង រួមជាមួយប្រជាជនអ៊ីរ៉ង់ នឹងធ្វើការរួមគ្នាដើម្បីទៅយកវា ហើយបន្ទាប់មកយើងនឹងយកវាទៅសហរដ្ឋអាមេរិក»។

លោក Trump បានបន្ថែមថា កិច្ចប្រជុំរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកត្រូវបានគ្រោងទុកសម្រាប់ចុងសប្តាហ៍នេះ ដោយការបិទផ្លូវរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងចរាចរណ៍អ៊ីរ៉ង់នៅក្នុងច្រកសមុទ្រ Hormuz នៅតែបន្តរហូតដល់កិច្ចព្រមព្រៀងមួយត្រូវបានសម្រេច។ លោក Trump បាននិយាយនៅក្នុងការបង្ហោះមួយនៅលើ Truth Social កាលពីព្រឹកថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងរក្សាការបិទផ្លូវរបស់ខ្លួនលើកំពង់ផែអ៊ីរ៉ង់រហូតដល់កិច្ចព្រមព្រៀងមួយត្រូវបានបញ្ចប់។

ប្រែសម្រួលៈ ណៃ តុលា

To Top