ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ប្រទេសចិន​បាន​ដើរ​តាម​មាគ៌ាកាត់បន្ថយភាពក្រីក្រ​ ដែល​ប្រ​កប​ដោយ​លក្ខណៈពិសេសយ៉ាងច្បាស់លាស់ ​គឺលុបបំបាត់ភាពក្រីក្រ​ក្នុងការអភិវឌ្ឍ ​

“យើង​មិនធ្វើត្រាប់តាម​រូបមន្ត​របស់​បរទេស​ទេ ​ហើយ​ក៏មិននាំចេញរូបមន្ត​របស់ប្រទេស​ចិន​ដែរ ​យើង​រឹត​តែ​មិន​ទាមទារ​ឱ្យ​ប្រទេសដទៃទៀត​ចម្លងបទពិសោធ​របស់ចិន​នោះទេ ​”។ ​លោក ​Xi ​Jinping ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន​បាន​គូស​បញ្ជា​ក់​ដូច​ពោល​ខាងលើ​នៅ​អំឡុង​ពេល​ថ្លែង​អំពី​ការអនុវត្ត​ជាក់ស្តែង​ក្នុង​វិស័យ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ចិន ​។ ​ក្នុងនាមជា​ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំមួយ​ដែល​មាន​ចំនួន​ប្រជា​ជន​ជា​ង ​១ ​ពាន់ ​៤ ​រយលាននាក់ ​ចាប់តាំងពីឈានចូលយុគសម័យថ្មីមក ​ប្រទេសចិន​បាន​ធ្វើ​ឱ្យ​ប្រជា​ជន​ក្រី​ក្រ​នៅតាម​ជនបទ​ចំនួន​ជិត ​១០០ ​លាននាក់​បម្រះ​ខ្លួន​ចេញផុត​ពីភាពក្រីក្រ​ទាំង​ស្រុង​តាម​រយៈ​យុទ្ធនាការ​យកឈ្នះ​លើ​ឧបសគ្គកាត់បន្ថយភាពក្រីក្រ​ដែលបាន​បង្កើត​ជា​គំរូ​ចិន​នៃ​អភិបាលកិច្ច​ខាង​ការ​កាត់បន្ថយភាពក្រីក្រ ​។

“ការកាត់បន្ថយភាពក្រីក្រដោយ​ចំគោលដៅ”​គឺជា​យុទ្ធសាស្ត្រ​ដែល​មានលក្ខណៈជា​និមិត្ត​សញ្ញា​ក្នុង​យុទ្ធនាការ​យកឈ្នះ​លើ​ឧបសគ្គកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន ​។ ​ឆ្លង​តាមរយៈ​អភិបាលកិច្ច​ដែល​មានភាពកាន់តែល្អិតល្អន់ ​មានលក្ខណៈវិទ្យាសាស្ត្រ​និង​មាន​លក្ខណៈ​ជាប្រព័ន្ធ ​វាបាន​លើកកម្ពស់​យ៉ាងខ្លាំង​នូវ​ប្រសិទ្ធភាព​ចាត់ចែង​ធនធាន​កាត់​បន្ថយ​ភាពក្រីក្រ ​។ ​ខ្លឹមសារស្នូល​នៃ​ការកាត់បន្ថយភាពក្រីក្រដោយ​ចំគោលដៅចំនួន ​៦ ​ចំណុ​ច ​ពោលគឺ ​គោលដៅច្បាស់លាស់សម្រាប់បុគ្គល ​ការរៀបចំ​គម្រោង​មាន​គោល​ដៅ​ច្បាស់​លាស់ ​ការប្រើប្រាស់ថវិការចំគោលដៅ ​ការអនុវត្តវិធានចំគោលដៅ​ដល់គ្រួសារ​នី​មួយៗ ​ការ​ចាត់បញ្ជូនលេខាធិការទីមួយ​ដល់​ភូមិ​ដោយ​ចំ​គោលដៅ​និង​មាន​ប្រសិទ្ធភាព​ចំ​គោល​ដៅ​ក្នុង​ការ​លុប​បំបាត់ភាពក្រីក្រ​ដែលបាន​បង្កើត​ជា​បរិវេណការងារបិទខ្ទប់​ដ៏​ពេញ​លេញ ​។

ក្នុងអំឡុងពេល​អនុវត្ត​យុទ្ធនាការ​យកឈ្នះ​លើ​ឧបសគ្គកាត់បន្ថយភាពក្រីក្រ ​ប្រទេសចិន​បាន​ធ្វើជំរឿន​ប្រជាជនក្រីក្រ​ដែល​មានទ្រង់ទ្រាយធំបំផុត​តាំងពីបង្កើតសាធារណរដ្ឋ​ប្រ​ជា​មា​និត​ចិនមក ​ដែល​បាន​បង្កើតជា​ប្រព័ន្ធព័ត៌មាន​ជាតិ​បង្រួប​បង្រួម​ស្តីពី​ការកាត់​បន្ថយ​ភាព​ក្រី​ក្រ ​ហើយ​សម្រេចបាន​នូវ​ការ​គ្រប់គ្រង​ដោយ​ចំគោលដៅ ​។ ​ដោយ​គិត​ពី​មូលហេតុ​ដែល​ប​ណ្តា​ល​ឱ្យ​កើតមាន​ភាពក្រីក្រ​និង​តម្រូវការ​សម្រាប់​បម្រះ​ខ្លួន​ចេញ​ផុត​ពី​ភាពក្រីក្រ ​ប្រ​ទេស​ចិន​បាន​អនុវត្ត​គោលនយោបាយ​តាមលក្ខខណ្ឌផ្សេង​ៗ​ក្នុងតំបន់ ​។ ​

ដោយ​ឡែក​រដ្ឋា​ភិ​បា​ល​ចិន​បាន​ចាត់បញ្ជូន​កម្មាភិបាល​សរុប​ជាង ​៣ ​លាននាក់​ចូល​ទៅ​ប្រចាំ​ការ​នៅ​ភូមិនានា​ដើម្បី​ជួយ​សម្រេច​ការ​កាត់បន្ថយ​ភាពក្រីក្រ ​ក៏ដូចជា​សម្រេចបាន​នូវ​ការ​គ្របដណ្តប់​ទាំង​ស្រុង​សម្រាប់​លេខាធិការទីមួយ​និង​ក្រុម​ការ​ងារ​ប្រចាំការ​នៅ​ក្នុង​ភូមិ​ក្រី​ក្រ​នានា ​។ ​ប្រការ​នេះ​បាន​បង្ហាញយ៉ាងពេញលេញថា ​ប្រសិទ្ធភាព​នៃ​ការងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​មិនត្រឹមតែ​ស្ថិត​នៅ​លើ​ទ្រង់ទ្រាយ​ធនធាន​ប៉ុណ្ណោះទេ ​ប៉ុន្តែថែមទាំង​ស្ថិត​នៅ​​លើ​ភាព​ត្រឹមត្រូវ​នៃ​អភិ​បាល​កិច្ច​និង​សមត្ថភាព​អនុវត្ត​គោលនយោបាយ​ផងដែរ ​។

ក្នុងរយៈពេលជាយូរមកហើយ ​ការអនុវត្ត​ជាក់ស្តែង​ខាង​វិស័យ​កាត់បន្ថយភាព​ក្រី​ក្រ​សកល​បាន​បែង​ចែក​ភាពខុសគ្នា​ចំនួនពីរ ​គឺ ​”ការកាត់បន្ថយភាពក្រីក្រ​តាម​រយៈជំនួយ​ឧប​ត្ថម្ភ”​និង​”ការ​កាត់​បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការ​អភិវឌ្ឍ​” ​។ ​”ការកាត់បន្ថយភាពក្រីក្រ​តាម​រយៈ​ជំនួយ​ឧប​ត្ថម្ភ”​គឺជា​វិធីសាស្រ្ត​សម្រាប់​ការអនុវត្ត​ជាក់ស្តែង​នៃ​ការកាត់បន្ថយភាព​ក្រី​ក្រ​របស់​លោកខាងលិច​ដែល​បាន​ធ្វើ​ក្នុង​រយៈ​ពេល​ជាយូរមកហើយ ​ប៉ុន្តែ​វាកាន់​តែ​រំលេច​នូវ​បញ្ហា​អំពី​ប្រសិទ្ធភាព​នៃ​ជំនួយឧបត្ថម្ភ ​។ ​ក្នុងដំណើរសម្រេចយុទ្ធនាការ​យកឈ្នះ​លើ​ឧប​សគ្គ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ​ប្រទេសចិន​បានប្រកាន់ខ្ជាប់​នូវ​ការចាត់ទុក​”ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​តាម​រយៈ​ការ​អភិវឌ្ឍ​”​ជា​មូលដ្ឋានគ្រឹះ​ដើម្បី​លើកកម្ពស់​សមត្ថភាពអភិវឌ្ឍន៍​ដោយ​ខ្លួន​ឯង​របស់​ប្រជាជនក្រីក្រ​តាមរយៈ​ទម្រង់គ្រប់​បែប​យ៉ាង ​ដូចជា​ការអភិវឌ្ឍឧស្សាហកម្ម​និង​ការ​បង្កើតឱកាស​ការ​ងារ​ជាដើម​ដែលបាន​បង្កើតជាប្រព័ន្ធ​នូវ​មាគ៌ាកាត់បន្ថយភាពក្រីក្រ​បែប​អភិវឌ្ឍន៍​របស់​ប្រទេសចិន ​។

ផែនការចិន​មិនមែនជា​គំរូ​សម្រាប់​ចម្លង​នោះ​ទេ ​ប៉ុន្តែ​គឺ​ជា​វិធីសាស្រ្ត​ជាប្រព័ន្ធ​ដែល​ឈរ​លើ​លក្ខខណ្ឌ​ជាតិ​របស់ប្រទេសខ្លួន ​តម្កល់​ទុក​ការអភិវឌ្ឍ​ជាអទិភាពចម្បង​និង​អនុវត្ត​គោ​ល​នយោបាយ​ដោយ​ចំគោលដៅ​ដែល​បាន​ផ្តល់​នូវ​ការបំផុសគំនិតដ៏សំខាន់​សម្រាប់​ប្រ​ទេស​សកល​ខាង​ត្បូង​ក្នុង​ការ​ដោះស្រាយ​បញ្ហាក្រីក្រ ​។

To Top