ព័ត៌មានជាតិ

អគ្គនាយករងអន្តោប្រវេសន៍ និងស្នងការរងនគរបាលរាជធានីភ្នំពេញ នឹងបញ្ជូនទៅតុលាការ ពាក់ព័ន្ធសង្ស័យ ស៊ីសំណូកពីពួក Scams Online

ភ្នំពេញ ៖ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមុននេះបន្តិចថា លោក អ៊ុក ហៃសីឡា ដែលមានតួនាទីជាអគ្គនាយករងអន្តោប្រវេសន៍ និងលោកសរ សំណាង ជាស្នងការរងនគរបាលរាជធានីភ្នំពេញ នឹងត្រូវបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២២ មេសានេះ។

លោកបន្តថា ការបញ្ជូនពួកគាត់ទៅតុលាការនេះ ដោយសារជាប់ពាក់ព័ន្ធករណីសង្ស័យ ស៊ីសំណូកពីពួក Scams Online និងសម្អាតប្រាក់៕

To Top