នាយករដ្ឋមន្ត្រីប៉ាគីស្ថាន សង្ឃឹមថាអាមេរិកនិងអ៊ីរ៉ង់ នឹងបន្តអនុវត្តបទឈប់បាញ់
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បាននិយាយកាលពីថ្ងៃពុធថា លោកសង្ឃឹមថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងបន្តសង្កេតមើលបទឈប់បាញ់ និងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយសម្រាប់ការបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកបានថ្លែងអំណរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលបានទទួលយកសំណើសុំពន្យារពេលបទឈប់បាញ់ ដើម្បីអនុញ្ញាតឱ្យកិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្តឆ្ពោះទៅរកផ្លូវរបស់ពួកគេ។
ជាចុងក្រោយផងដែរលោក Sharif បាននិយាយថា ប៉ាគីស្ថាននឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឆ្ពោះទៅរកការចរចារដោះស្រាយជម្លោះ។
ប្រែសម្រួល៖ស៊ុនលី
