ព័ត៌មានជាតិ

ជប៉ុន ផ្ដល់ឥណទានហិរញ្ញប្បទាន សម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹកនៅរាជធានីភ្នំពេញ ប្រមាណ ៤៦លានដុល្លារ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្ដល់ឥណទានហិរញ្ញប្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹកនៅរាជធានីភ្នំពេញ មានទឹកប្រាក់ចំនួន ៦.៩០៨.០០០.០០០ យ៉េន (ប្រមាណ៤៦.០០០.០០០ដុល្លារអាម៉េរិក)៕

To Top