ព័ត៌មានជាតិ

ស្រណោះណាស់អ្នកគ្រូ! រស់នៅម្នាក់ឯង គ្មានកូនគ្មានចៅហើយ ត្រូវអគ្គិភ័យលេបត្របាក់ផ្ទះទាំងស្រុងទៀត

បាត់ដំបង-មោងឬស្សី៖ សិស្សានុសិស្ស ដែលធ្លាប់រៀននៅក្នុង សាលាបឋមសិក្សា ហ៊ុនសែនមោង ពិតជាស្គាល់ហើយអ្នកគ្រូ ទេព ទី ពេលនេះអ្នកគ្រូមានទុក្ខជាទម្ងន់ ដោយអគ្គិភ័យបានលេបត្របាក់ផ្ទះទាំងស្រុង នៅរាត្រីថ្ងៃទី២៥ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

អ្នកគ្រូ ទេព ទី គឺជាគ្រូបង្រៀនម្នាក់ បានបណ្ដុះបណ្ដាលមនុស្សជាច្រើន ក្នុងផ្នែកគណិតវិទ្យា និងចំណេះដឹងទូទៅ ហើយបច្ចុប្បន្នអ្នកគ្រូ ទេព ទី គឺស្រ្តីវ័យចំណាស់ មានសុខភាពទ្រុឌទ្រោម គ្មានកូនចៅ សាច់ញាតិបងប្អូន នៅមើលថែរក្សាឡើយ ។

ដើម្បីជាការតបស្នងសងគុណ ចំពោះអ្នកគ្រូ សូមអតីតសិស្សដែលធ្លាប់រៀន នៅក្នុងសាលាបឋមសិក្សាហ៊ុនសែនមោង ក៏ដូចជាសប្បុរសជនទាំងអស់ មេត្តាជួយ បរិច្ចាក ឧបត្ថមគាំទ្រ និងលើកទឹកចិត្តដល់អ្នកគ្រូ ដែលកំពុងជួបនូវទុក្ខលំបាកនាពេលនេះ តាមរយៈអ្នកស្រី ពន្លក សុម៉ាឡី 097 4506 656 ឬគណនីហ្វេសប៊ុក «ម៉ាក់ឡី សម្រស់ធម្មជាតិ» ៕

To Top