អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាប ទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Online Scam) ក្នុងស្រុកពញាក្រែក
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងចម្រុះ រួមមាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត នាយកដ្ឋានព្រហ្មទណ្ឌ និងតំណាងអយ្យការអមសាលាដំបូងខេត្ត ចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលតាមខ្នងផ្ទះ និងអគារសង្ស័យមួយចំនួន ក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដើម្បីបង្ការ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scam)។

ជាលទ្ធផលក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ៖
ទីតាំងចំនួន១៖ មានការលួចលាក់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online Scam)។
និង ០២ទីតាំងទៀត ជាកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់ជនបរទេស។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តនីតិវិធីយ៉ាងម៉ឺងម៉ាត់ ដើម្បីកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធ និងបន្តស្រាវជ្រាវស្វែងរកទីតាំងលួចលាក់ដទៃទៀត ដើម្បីយកមកអនុវត្តតាមច្បាប់ជាធរមាន៕









ដោយ៖ គង្គា/ត្បូងឃ្មុំ/ដើមអម្ពិល/
