ព័ត៌មានអន្តរជាតិ

លើកដំបូង ក្នុងប្រវត្តិសាស្ត្រ៣៥ឆ្នាំ ដែលគុយវ៉ែត មិនអាចនាំចេញប្រេង សូម្បីមួយដំណក់

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសគុយវ៉ែតមិនអាចនាំចេញ ប្រេងបានទាំងស្រុង កាលពីខែមុនពោលគឺសូន្យបារ៉ែល ។
ដោយដកស្រង់ចេញពីទិន្នន័យ ពីអ្នកត្រួតពិនិត្យ ការដឹកជញ្ជូន ដែលកត់សម្គាល់ឃើញថាការរាំងស្ទះ បែបនេះជាលើកដំបូងហើយនៃប្រវត្តិសាស្ត្ររបស់គុយវ៉ែត ចាប់តាំងពីសង្គ្រាមឈូងសមុទ្រឆ្នាំ១៩៩១ ។

ក្នុងនាមជាជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់សហរដ្ឋអាមេរិក ដែលមានកងទ័ពអាមេរិកប្រមាណ១៣៥០០ នាក់ និងបម្រើការជាមជ្ឈមណ្ឌលដឹកជញ្ជូន ក្នុងតំបន់ដ៏សំខាន់ ប្រទេសគុយវ៉ែតពីមុនបានផលិតប្រហែល២,៧ លានបារ៉ែលក្នុងមួយថ្ងៃ និង បាននាំចេញប្រហែល១,៨៥ លានបារ៉ែលក្នុងមួយម៉ោង ដោយការដឹកជញ្ជូន ភាគច្រើនទៅកាន់ទីផ្សារអាស៊ីរួមមានប្រទេសចិន ឥណ្ឌា និងកូរ៉េខាងត្បូង។

កាលពីថ្ងៃទី១៧ ខែមេសា សាជីវកម្មប្រេងគុយវ៉ែតបានប្រកាសអំពីដំណឹងដ៏សំខាន់មួយ ដោយផ្អាកការនាំចេញ បន្ទាប់ពីចរាចរឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានបិទទាំងស្រុងចំពេលមានសង្គ្រាមអាមេរិក និងអ៊ីស្រាអែលដែលកំពុងបន្តជាមួយអ៊ីរ៉ង់ ។
គេជឿជាក់ថាក្នុងនោះការ នាំចេញ ប្រេងរបស់ខ្លួនមានប្រហែល ៥០ភាគរយនៃ GDP សរុបរបស់ប្រទេសគុយវ៉ែត ដោយឡែក ការនាំចេញប្រេងឥន្ធនៈ បង្កើតបានប្រហែល៩០ នៃថវិការបស់រដ្ឋាភិបាល៕

ប្រែសម្រួល៖ស៊ុនលី

To Top