ព័ត៌មានជាតិ

ដើម្បីភាពជោគជ័យរបស់យុវជន AIESEC រៀបចំ ”វេទិកាបណ្តុះគំនិតយុវជន២០២៦”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ អង្គភាពរបស់ AIESEC បានធ្វើការបើកកម្មវិធី វេទិកាបណ្តុះគំនិតយុវជន 2026 ដែលមានការចូលរួមពីវាគ្មិនដែលបានចែករំលែកបទពិសោធន៍ និងចំណេះដឹងដ៏មានតម្លៃ លោក វង់ រស្មី ,លោក ជា សុខហ៊ី ប៊ីល និងមានអ្នកចូលរួមសរុបចំនួន ១៥០នាក់។

កម្មវិធីនេះពិតជាល្អ និងមានអត្ថន័យដល់អ្នកចូលរួម ជាពិសេសគឺយុវជនដែលកំពុងស្វែងរកខ្លួនឯង ពីព្រោះវាគ្មិនយើងបានបកស្រាយពីអត្ថន័យ និងការពិភាក្សាឆ្លើយសំណួរដើម្បីអោយយុវជន ទទួលបាននូវការបំផុសគំនិតទៅកាន់ភាពជោគជ័យតាមរយៈការសិក្សាបន្ថែម។

ម្យ៉ាង វេទិកាបណ្តុះគំនិតយុវជន 2026 ក៏មានសារៈសំខាន់ក្នុងការជួយបំផុសគំនិតអាជីវកម្មរបស់យុវជនតាមរយៈបទពិសោធន៍ ដែលវាគ្មិននីមួយៗបានចែករំលែក។
ចំពោះយុវជនជំនាន់ថ្មីដែលបានចូលរួម វេទិកាបណ្តុះគំនិតយុវជន 2026 បានជួយអោយយុវជនបានសិក្សាបន្ថែមពីសំណាក់វាគ្មិន ដែលមានបទពិសោធន៍និងចំណេះដឹងខ្ពស់ ព្រមទាំងជួយអោយយុវជនបានបង្កើត នូវទំនាក់ទំនងរវាងអ្នកចូលរួមនិងអ្នកចូលរួម។

ទំនាក់ទំនងនេះក៏អាចជួយដល់យុវជនអោយមានការប្រាស្រ័យទាក់ទងកាន់តែប្រសើរសម្រាប់ការងារនិងអាជីវកម្មនាពេលអនាគត។

ទន្ទឹមនឹងនេះដែរ AIESEC នឹងចាប់ផ្ដើមត្រៀមខ្លួនសម្រាប់គម្រោងបន្ទាប់ គឺកម្មវិធីសប្បុរសធម៌ ដែលនឹងគ្រោងធ្វើឡើងនាពេលចុងឆ្នាំនេះ ក្នុងគោលបំណងបន្តបង្កើតផលវិជ្ជមាន និងជួយដល់សង្គមអោយកាន់តែមានភាពរីកចម្រើនតាមរយៈការបរិច្ចាកជូនដល់សិស្សានុសិស្ស ដែលសិក្សាតាមទីជនបទ ព្រមទាំងដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធសម្រាប់យុវជន ទាំងនៅក្នុង និងក្រៅអង្គភាពរបស់ AIESEC៕

To Top