លោកXiJinping ៖ សេចក្ដីស្រឡាញ់ យ៉ាងជ្រាលជ្រៅបំផុត របស់ម្ដាយបានលាក់ទុក ក្នុងជីវភាពរស់នៅធម្មតា
នាខែមករា ឆ្នាំ១៩៦៩ លោកXi Jinping ដែលកាលនោះអាយុមិនដល់១៦ឆ្នាំ បានដឹកស្ពាយវ៉ាលីចេញពីផ្ទះ ធ្វើដំណើរទៅកាន់ភូមិ Liangjiahe ដែលស្ថិតនៅទីឆ្ងាយដាច់ស្រាយ នៃខេត្តស្រានស៊ី ចាប់ផ្តើមអំឡុងពេលបម្រើការងារ ក្នុងភូមិរយៈពេល៧ឆ្នាំ ។ ម្តាយរបស់លោក Xi Jinping ឈ្មោះQiXin បានដេរកាបូបម្ជុល ជូនកូនប្រុស ដោយបានប៉ាក់អក្សរ ពណ៌ក្រហម ចំនួនបី ៖ ចិត្តរបស់ម៉ែ ។ កាបូបបាក់ធំ ដូចបាតដៃនេះ បង្ហាញពីការភ្ជាប់ចិត្ត រវាងម្តាយនិងកូន ។

ឳពុកនិងម្តាយគឺជាគ្រូបង្រៀនមុនគេបង្អស់របស់កូនៗ។ ពេលកុមារភាព Qi XinនាំXi Jinping ទៅទិញសៀវភៅតាមបណ្ណាគារដែលនិយាយអំពីរឿង Yue Fei បន្ទាប់ពីទិញសៀវភៅ ហើយម្តាយបានប្រាប់ Xi Jinping ដ៏វ័យក្មេងអំពីរឿងរ៉ាវ “បម្រើប្រទេសជាតិ ដោយភក្តីភាព”និង “ម្តាយYue Feiសាក់ពាក្យ” ។លោកXi Jinping ធ្លាប់រំលឹកថា ៖ “កាលនោះខ្ញុំបានសួរថា ការសាក់ពាក្យលើខ្នង ឈឺណាស់! ម្តាយខ្ញុំក៏ប្រាប់ថា ពិតជាឈឺខ្លាំងមែន តែចងចាំក្នុង ចិត្តហើយ ។ ខ្ញុំចងចាំពាក្យ បម្រើប្រទេសជាតិ ដោយភក្តីភាព តាប់ពីពេលនោះ រហូតដល់បច្ចុប្បន្ន ដែលបានក្លាយជាគោលដៅ ដែលខ្ញុំតស៊ូរហូតផងដែរ ។ ”
ដោយធំធាត់ក្នុងគ្រួសារដែលមានឥរិយាបថដ៏ល្អ លោកXi Jinping តែងតែដាក់ប្រជាជនជាអាទិភាព ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ លោកបានប្រកាន់ខ្ជាប់នូវគោលការណ៍ដែល “ការបង្កើតសុភមង្គល ចំពោះប្រជាជនជាសមិទ្ធផលនយោបាយដ៏ធំបំផុត” និង “ស្រឡាញ់ប្រជាជន ដូចស្រឡាញ់ ឪពុកម្តាយរបស់លោក” ព្រមទាំង ស្វែងរកផលប្រយោជន៍ សម្រាប់ប្រជាជននិងដឹកនាំប្រជាជន ទៅរកជីវិភាពរស់នៅកាន់ តែល្អប្រសើរ” ៕
